Jessi ជាតារារ៉េបដែលបានចេញបទចម្រៀងល្បីៗដូចជា “NUNU NANA” “ZOOM” និងច្រើនទៀត។ ពីមុននាងស្ថិតនៅក្រោមផលិតកម្មរបស់ Psy គឺ P Nation មុនពេលចាកចេញ ទៅ Jay Park’s More Vision ។
អាជីពរបស់នាងពោរពេញទៅដោយការឡើងចុះ ហើយជាអកុសល មិនមែនមិត្តភ័ក្តិរបស់នាងទាំងអស់នៅជាមួយនាង ពេញមួយជីវិតនោះទេ។ នាងបានបើកចំហអំពីការបាត់បង់មិត្តភក្តិរបស់នាង ជាច្រើននាក់ក្នុងបទសម្ភាសថ្មីមួយជាមួយ Eric Nam។
នាងបាននិយាយថា នាងរំពឹងថាមិត្តភក្តិនិងសហការីរបស់នាងនឹង នៅទីនោះ សម្រាប់នាងជាពិសេសនៅពេលដែលនាងឈានដល់កម្រិតកំពូលរបស់នាង។ ផ្ទុយទៅវិញ ពួកគេទាំងអស់បានបាត់ខ្លួនមិនបាននៅក្បែនាង។
មិនតែប៉ុណ្ណោះ Jessi ក៏ធ្លាប់មានបទពិសោធន៍ជាមួយមិត្តភក្តិ ដែលនាងតែងតែនៅទីនោះសម្រាប់មិត្តជានិច្ច ទោះជានាងរវល់យ៉ាងណាក៏ដោយ។ នេះជាមូលហេតុដែលវាឈឺចាប់ខ្លាំង ពេលមនុស្សដែលនាងទុកចិត្ត បានចាកចេញពីនាង។
ប្រភព៖ Koreaboo