Jessi បើក​ចំហ​អំពី​របៀប​ដែល​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​នាងចាកចេញពីនាង ពេល​នាង​ឈានដល់​ចំណុច​កំពូល

Entertainments-LUMEN

Jessi ជា​តារា​រ៉េប​ដែល​បាន​ចេញ​បទ​ចម្រៀង​ល្បីៗ​ដូច​ជា “NUNU NANA” “ZOOM” និង​ច្រើន​ទៀត។ ពីមុននាងស្ថិតនៅក្រោមផលិតកម្មរបស់ Psy គឺ P Nation មុនពេលចាកចេញ ទៅ Jay Park’s More Vision ។

អាជីពរបស់នាងពោរពេញទៅដោយការឡើងចុះ ហើយជាអកុសល មិនមែនមិត្តភ័ក្តិរបស់នាងទាំងអស់នៅជាមួយនាង ពេញមួយជីវិតនោះទេ។ នាង​បាន​បើក​ចំហ​អំពី​ការ​បាត់​បង់​មិត្ត​ភក្តិ​របស់​នាង ​ជា​ច្រើន​នាក់​ក្នុង​បទ​សម្ភាស​ថ្មី​មួយ​ជាមួយ Eric Nam។

នាងបាននិយាយថា នាងរំពឹងថាមិត្តភក្តិនិងសហការីរបស់នាងនឹង នៅទីនោះ សម្រាប់នាងជាពិសេសនៅពេលដែលនាងឈានដល់កម្រិតកំពូលរបស់នាង។ ផ្ទុយទៅវិញ ពួកគេទាំងអស់បានបាត់ខ្លួនមិនបាននៅក្បែនាង។

មិនតែប៉ុណ្ណោះ Jessi ក៏ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​មិត្ត​ភក្តិ​ ដែល​នាងតែងតែ​នៅ​ទីនោះ​សម្រាប់មិត្តជានិច្ច ទោះ​ជា​នាងរវល់យ៉ាងណាក៏ដោយ។ នេះ​ជា​មូលហេតុ​ដែល​វា​ឈឺ​ចាប់​ខ្លាំង​ ពេល​មនុស្ស​ដែល​នាង​ទុក​ចិត្ត ​បាន​ចាក​ចេញ​ពី​នាង។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង