Jin ចូលរួមពិធីមង្គលការបងប្អូនជីដូនមួយ តែងខ្លួនសង្ហាពេក គ្រប់គ្នាស្មានតែកូនកម្លោះ

Entertainments-LUMEN

Jin សមាជិកក្រុម BTS ត្រូវបានរំសាយចេញពីជួរកងទ័ពនាពេលថ្មីៗនេះ ហើយមុននេះ គាត់ត្រូវបានគេប្រទះឃើញនៅក្នុងពិធីមង្គលការរបស់បងប្អូនជីដូនមួយរបស់គាត់ នៅថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2024។ ភ្ញៀវក្នុងពិធីមង្គលការមានការភ្ញាក់ផ្អើល នៅពេលឃើញ Jin នៅទីនោះ។

ពួកគេ​បាន​ថត​រូបតារាប្រុសរូបនេះ​មួយ​ចំនួន ដែល​នៅ​ទី​បំផុត​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លំាង នៅលើ​អ៊ីនធើណែត។ គាត់ត្រូវបានគេមើលឃើញថាកំពុងចាប់យកអាហារ នៅក្នុងជួរអាហារប៊ូហ្វេ។ ពិធីមង្គលការនៅប្រទេសកូរ៉េខាងត្បូង ជាធម្មតាផ្តល់អាហារប៊ូហ្វេដល់ភ្ញៀវ។

គាត់​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ តែមិន​សូវ​លេចធ្លោពេកទេ ដោយ​សក់​របស់​គាត់បែបសាមញ្ញ តែមើលទៅសមស្អាត និងក្មេងជាងវ័យ។ អ្នក​និយម​លេង​អ៊ីនធើណែត​ដែល​បាន​បង្ហោះ​រូប​មួយ​សន្លឹកនេះ ​បាន​អះអាង​ថា​មិត្ត​ភក្តិ​របស់​ពួកគេ​បាន​ផ្ញើ​វា​ទៅ​ឲ្យ​ពួកគេ។

Jin ក៏ត្រូវបានគេថតវីដេអូអង្គុយក្បែរបងប្អូនជីដូនមួយរបស់គាត់ ដើម្បីថតរូបផងដែរ។ អាកប្បកិរិយាដ៏ល្អឥតខ្ចោះរបស់គាត់ ត្រូវបានកត់សម្គាល់យ៉ាងងាយផងដែរ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង