នៅទីបំផុត Kayan Choi បានសារភាពថា នាងពិតជាស្រលាញ់លុយមែន

Vachana-Website-News3-Entertainment-Ad-1

ទើបតែចូលប្រឡូកក្នុងវិស័យនេះបានមួយឆ្នាំប៉ុណ្ណោះ Kayan Choi (蔡嘉欣) ថ្មីៗនេះបានភ្ជាប់ពាក្យជាមួយមិត្តប្រុស Derek ដែលជាអ្នកមានទ្រព្យសម្បត្តិម្នាក់។ 

ម្យ៉ាងទៀត ចាប់តាំងពីអ្នកចូលរួមបវរកញ្ញាហុងកុងឆ្នាំ 2019 ជារឿយៗ នាងបានបញ្ចេញរូបថតនៃវិស្សមកាលដ៏ប្រណិត និងពាក់ម៉ាកប្រណីតមក  Kayan ត្រូវបានរិះគន់ចំពោះបុគ្គលិកលក្ខណៈសម្ភារៈនិយមរបស់នាង ព្រមទាំង ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ប៉ុន្តែ Kayan បានសារភាពយ៉ាងក្លាហានថានាង ពិតជាស្រឡាញ់លុយ” និងចង់រស់នៅតាមរបៀបដែលនាងចង់បានដោយមិនខ្វល់ពីការវិនិច្ឆ័យរបស់សាធារណៈឡើយ។

បន្ថែមពីនេះទៀត Kayan បានបង្ហោះនៅលើ Instagram របស់នាង ដើម្បីការពារជម្រើសនៃរបៀបរស់នៅផ្ទាល់ខ្លួនរបស់នាង និង បង្ហាញថាតើលុយមានន័យយ៉ាងណាចំពោះនាង។ “ចាប់តាំងពីខ្ញុំ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅអាយុ 18 ឆ្នាំ ខ្ញុំបានដឹងថាអ្វីៗទាំងអស់សុទ្ធតែទាក់ទងជាមួយលុយ ព្រោះ វាជួយកំណត់ស្តង់ដារនៃជីវភាពរស់នៅរបស់ខ្ញុំ។

បន្ទាប់ពីនេះនាងបានបន្ថែមទៀថា ពេល​នោះ​ខ្ញុំ​ដឹង​ថា ​ប្រសិន​បើ​ខ្ញុំ​ចង់​បាន​អ្វី​ដែល​ល្អ​ជាង​នេះ ខ្ញុំ​នឹង​ត្រូវ​រក​ប្រាក់​បន្ថែម​ទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ ក្នុងរយៈពេល 11 ឆ្នាំកន្លងមកនេះ ខ្ញុំបានតស៊ូក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ ហើយខ្ញុំត្រូវការមើលថែបុគ្គលិកផងដែរ ។ មិនតែប៉ុណ្ណោះ សម្រាប់ខ្ញុំ  លុយ គឺជាគុណសម្បត្តិដ៏សំខាន់មួយ ព្រោះវាផ្តល់ឱ្យខ្ញុំនូវកម្លាំងចិត្ត ក្នុងការបន្តការខិតខំប្រឹងប្រែងផងដែរ។

ជាចុងក្រោយ ទោះបីជានាងចូលចិត្តស្លៀកពាក់ និងស្នាក់នៅសណ្ឋាគារដ៏ស្រស់ស្អាត Kayan បានចង្អុលបង្ហាញថានាងនឹងនៅតែញ៉ាំអាហារក្នុងស្រុកនៅ Tam Jai ជាធម្មតា។

ប្រភព ៖ JayneStars.com.

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង