Kenneth Ma តែងតែចង់ធ្វើការជាមួយដៃគូចាស់របស់ខ្លួនម្តងទៀត

Vachana-Website-News-Entertainment-Ad-5

អ្នកទាំងអស់គ្នាបានដឹងហើយថា Natalie Tong ជាដៃគូសម្តែងជាមួយ Kenneth Ma ក្នុងរឿងមួយចំនួន ដែលទទួលបានការគាំទ្រជាច្រើន ប៉ុន្តែកាលពីខែ កញ្ញា ឆ្នាំ២០២២ Natalie ឈប់បន្តកុងត្រាជាមួយ TVB ទៀតហើយ។ ដូចនេះ ការចាកចេញនេះធ្វើឲ្យKenneth Maមិនអស់ចិត្ត ព្រោះ លោកតែងតែមានបំណងចង់សម្តែងជាមួយដៃគូចាស់របស់ខ្លួនម្តងទៀត។

ជាក់ស្តែង ក្នុងរឿង ភ្នាក់ងារ POTT បង្ក្រាបបទល្មើស បានទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកទស្សនានៅពេលចាក់បញ្ចាំង ជាមួយគ្នានេះដែរ Kenneth ក៏បានឆ្លៀតឱកាសក្នុងពិធីខួបកំណើត Jazz Boon ហើយបានថ្លែងអំណរគុណដល់ផលិតករ  Jazz Boon ដោយទឹកភ្នែកនៅក្នុងភ្នែករបស់គាត់ នៅពេលលោកត្រូវបានគេសួរថា តើចង់មានឱកាសធ្វើការជាមួយ Natalie ម្តងទៀតដែរឬទេ? មិនបង្អង់យូរ Kenneth ឆ្លើយថា ប្រាកដជាចង់ ព្រោះគាត់បាន ចាប់ដៃគូសម្តែងជាមួយ Natalie ជាច្រើនរឿងមកហើយ។  

ក្នុងពេលនោះដែរ Natalie បាននិយាយបន្ថែមថា បើនាងអាចត្រឡប់មកសម្តែងក្នុងក្រុមហ៊ុន TVB ម្តងទៀតគឺ  វានឹងអាស្រ័យលើពេលវេលារបស់នាង  និងភាពស្មោះត្រង់របស់ក្រុមហ៊ុនផងដែរ ដោយសារនាងមិនទាន់បានចុះកុងត្រាជាមួយក្រុមហ៊ុនផ្សេងទៀត Natalie ត្រូវស្វែងរកការងារធ្វើដោយខ្លួនឯង ហើយបើកចំហសម្រាប់ការធ្វើដំណើរទៅប្រទេសចិនដើម្បីធ្វើការ។  

យ៉ាងណាមិញនាងបាននិយាយបន្តថា “ខ្ញុំ​មាន​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ខ្លះ​មក​ហើយ ខ្ញុំសង្ឃឹមថានឹងមានការងារកាន់តែច្រើន ព្រោះមានក្រុមហ៊ុនមួយចំនួនបានទាក់ទងមកខ្ញុំហើយ និង​ផ្តល់​ប្រាក់​ខែ​ល្អដល់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​មាន​ការ​ចរចា​នៅ​ឡើយ​ទេ”។  

លើសពីនេះ Kenneth បាននិយាយដោយលេងសើចថា ពិតជាច្រណែននឹងសេរីភាពរបស់ Natalie ដល់ហើយ ពិតសង្ឃឹមថានឹងថតផ្សាយពាណិជ្ជកម្មរួមគ្នាក្នុងនាមជាបងប្អូនបង្កើត ឬសូម្បីតែជា “ឪពុក និងកូនស្រី! បើទោះបីជាលោកមិនទាន់បានថតស្ពតពាណិជ្ជកម្មជាមួយគូដណ្តឹង Roxanne Tong នៅឡើយ។

សរុបមកវិញ ទោះជាយ៉ាងណា Kenneth Ma នៅតែចង់មានឱកាសចាប់ដៃគូសម្តែងជាមួយ Natalie ម្តងទៀត ព្រោះយ៉ាងណាក៏លោកបានសម្តែងជាមួយដៃគូចាស់របស់ខ្លួនជាច្រើនរឿងមកហើយ។

ប្រភព ៖ JayneStar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង