សម្រាប់ហ្វេន tvb ប្រាកជាដឹងថា គូស្នេហ៍មួយគូនេះនឹងគ្រោងរៀបការនៅចុងឆ្នាំនេះ ប៉ុន្តែដោយសារតែមមារញឹកថតរឿងខ្លាំងពេក Kenneth Maបានផ្តល់ព័ត៌មានត្រួសៗអំពី គម្រោងអាពាហ៍ពិពាហ៍របស់ខ្លួន។
យ៉ាងណាមិញ ដោយសារតែ ការរៀបការខិតចូលមកដល់ ហើយខ្លួនកំពុងជាប់រវល់ថតរឿង Flight Diary ផងនោះ Kenneth ត្រូវបានអ្នកសារព័ត៌មានសួរ ថាតើ លោកជួយរៀបចំផែនការអាពាហ៍ពិពាហ៍ដោយរបៀបណា បើការថតរឿងមមាញឹកបែបនេះ ?

ក្នុងពេលនោះដែរ Kenneth បានឆ្លើយតបថា Roxanne បានរៀបចំផែនការជាច្រើនរួចមកហើយ ដូច្នេះខ្ញុំនឹងជួយនាងក្នុងរឿងតូចតាចដូចជា អ្នកដើរអមដំណើរកូនក្រមុំ និងសម្លៀកបំពាក់របស់កូនក្រមុំ ប៉ុណ្ណោះ។ លើសពីនេះ Kenneth បានបន្ថែមថា “ខ្ញុំអាចនិយាយបានតែអំពីរូបថតអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ដោយយើងមិនចង់បង្ហាញជាសាធារណៈថានរណាដើរអមកូនក្រមុំ និងកូនកំលោះនៅពេលនេះទេ ហើយយើងមិនទាន់បានទទួលរូបថតអាពាហ៍ពិពាហ៍នៅឡើយទេ។

អ្នកយកព័ត៌មានបានកត់សម្គាល់ថា Kenneth បានអនុញ្ញាតឱ្យ Roxanne សម្រេចចិត្តលើដំណើរការនៃអាពាហ៍ពិពាហ៍ ដោយ Kenneth បាននិយាយថា “ខ្ញុំជឿថាពិធីមង្គលការភាគច្រើន គឺផ្អែកលើអ្វីដែលប្រពន្ធរបស់ខ្ញុំចង់បាន។

ទាក់ទងនឹងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ Kenneth ចែករំលែកថា “ពិតជាមានគម្រោងជាច្រើនក្នុងពិធីមង្គលការមែន ប៉ុន្តែយើងកំពុងរៀបចំពិធីមង្គលការដ៏តូចមួយនៅប្រទេសក្រៅជាមួយក្រុមគ្រួសារទាំងសងខាង និងមិត្តភ័ក្តិមួយចំនួនតូចប៉ុណ្ណោះ។ Kenneth ក៏បានបង្ហើបដែរថា គាត់នឹងសួរប្រពន្ធថាតើពួកគេនឹងរៀបការនៅហុងកុងនៅពេលក្រោយឬអត់។

ជាចុងក្រោយ Kenneth ក៏បង្ហាញផងដែរថា Roxanne បានខិតខំសម្រកទម្ងន់ តាមរបបអាហារ និងទៅកន្លែងហាត់ប្រាណជាញឹកញាប់ ព្រោះ Roxanne ចង់មើលទៅល្អបំផុតសម្រាប់ពិធីមង្គលការរបស់នាង។ Kenneth អាណិតប្រពន្ធ ហើយនិយាយថា វាជាការឈឺចាប់នៅពេលឃើញនាងទៅតមអាហារបែបនេះ ព្រោះនាងជាមនុស្សស្រីដែលចូលចិត្តបង្អែមខ្លាំង ប៉ុន្តែដើម្បីពិធីរៀបការទើបនាងខិតខំបែបនេះ។
ប្រភព៖ jaynestar.com