នៅពេលដែលក្រុមហ៊ុន Galaxy Corporation ប្រកាសសន្និសីទកាសែតរបស់ពួកគេ ដើម្បីនិយាយអំពីអនាគតរបស់ G-Dragon ដែលធ្លាប់នៅក្រោម YG Entertainment នោះ ធ្វើឲ្យវាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន។

កាលពីថ្ងៃទី 22 ខែធ្នូ តម្លៃភាគហ៊ុនរបស់ YG Entertainment បានបញ្ចប់នៅ 52,000 វ៉ុន (ប្រហែល 40 ដុល្លារ) ដែលជាការបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់ថ្ងៃជួញដូរជាប់គ្នាដល់ទៅបួន ហើយការថយចុះនេះដែរស្មើនឹងការធ្លាក់ចុះ 5.11% ត្រូវបានគេសន្មតថា ភាគច្រើនដោយសារព័ត៌មានថ្មីៗជុំវិញ G-Dragon ដែលជះឥទ្ធិពល ដល់ដំណើរការភាគហ៊ុន។

ក្នុងរយៈពេល 4 ថ្ងៃ ភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះ 2,800 វ៉ុន (ប្រហែល 2.16 ដុល្លារ) ពី 54,800 វ៉ុន (42.19 ដុល្លារ) មក 52,000 វ៉ុន (40.03 ដុល្លារ) ដែលជាការថយចុះ 5.11% ។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល 83.5 ពាន់លានវ៉ុន (ប្រហែល 64 លានដុល្លារ) ពីមូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនដែលឥឡូវនេះមានចំនួន 963.9 ពាន់លានវ៉ុន (742.6 លានដុល្លារ) ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល G-Dragon ប៉ះពាល់ដល់ភាគហ៊ុនរបស់ YG Entertainment ដូចកាលពីខែមិថុនាឆ្នាំនេះ YG Entertainment បានបាត់បង់តម្លៃទីផ្សារចំនួន 130 លានដុល្លារ បន្ទាប់ពីមានព័ត៌មានថា G-Dragon មិនបន្តកុងត្រា។

ប្រភព៖ Allkpop