នៅថ្ងៃទី 23 ខែកក្កដា កន្លងទៅ Lee Si Young បានបង្ហោះវីដេអូខ្លីៗអំពីខ្លួននាងផ្ទាល់ អំឡុងពេលសម្រាកក្នុងពេលថតរឿង ‘Sweet Home Season 3’ ។ នៅក្នុងវីដេអូដែលបានចេញផ្សាយ Lee Si Young ត្រូវបានគេមើលឃើញថា កំពុងហាត់ប្រាណនៅទីតាំងផ្សេងៗ ដូចជាកន្លែងហាត់ប្រាណ បន្ទប់រង់ចាំ និងឈុតថត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់នាង ក្នុងការរក្សាសាច់ដុំរបស់នាង។
អ្នកនិយមលេងអ៊ីនធើណែត ដែលបានឃើញការអាប់ដេតរបស់ Lee Si Young បានឆ្លើយតបជាមួយនឹងមតិដូចជា “វាអស្ចារ្យណាស់ដែលបានឃើញការខិតខំប្រឹងប្រែងរបស់នាង” “ខ្ញុំចង់ធ្វើដូចអ្នក” “នេះគឺជា CGI?” និង “ការផ្លាស់ប្តូររាងកាយកម្រិតហូលីវូដ” ។ ក្នុងនោះ Lee Si Young គឺជាផ្នែកមួយនៃស៊េរី Netflix ‘Sweet Home’ ចាប់តាំងពីរដូវកាលទី 1 ជាកន្លែងដែលនាងបានបង្ហាញសាច់ដុំ ដ៏គួរឱ្យចាប់អារម្មណ៍របស់នាង។
សូម្បីតែអំឡុងពេលនាងបង្ហាញខ្លួនក្នុងរដូវកាលទី ១ Lee Si Young ក៏ទទួលបានការសរសើរ ចំពោះកាយវិការ កម្រិត CG របស់នាងផងដែរ។ វាត្រូវបានគេដឹងថា Lee Si Young សម្រេចបានភាគរយខ្លាញ់ក្នុងខ្លួន 8% ដើម្បីរក្សាសាច់ដុំរបស់នាង។
នៅពេលនោះ លី ស៊ីយ៉ុង បាននិយាយថា “ខ្ញុំបានសាងខ្លួនដោយការហ្វឹកហាត់ផ្ទាល់ខ្លួន ក្នុងរយៈពេលជាង6ខែ។ វាជាលើកទី1ហើយដែលខ្ញុំត្រូវធ្វើឈុតឆាកសម្ដែង ដោយមានការប៉ះពាល់ ដូច្នេះវាមានសម្ពាធខ្លាំងដែរ ផ្នែករាងកាយនឹងត្រូវបានលាតត្រដាង ខ្ញុំត្រូវធ្វើលំហាត់ប្រាណរាងកាយទាំងមូលឱ្យស្មើៗគ្នា និងបង្កើនបរិមាណ ដែលតម្រូវឱ្យញ៉ាំច្រើនពេលកំពុងហាត់ប្រា ខ្ញុំបានរកឃើញសាច់ដុំថ្មីពេលកំពុងហាត់ប្រាណ។ មានពាក្យចចាមអារ៉ាមអំពី CGI ប៉ុន្តែវាមិនមែនជា CGI ទេ”។
ប្រភព៖ Allkpop