ដូចដែលដឹងរួចមកហើយថា កាលពីថ្មីៗនេះ Lisa បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងការផ្លាស់ប្តូរស្ទីលម៉ូតសក់ ក៏ដូចជាម៉ូតសម្លៀកបំពាក់ដែលពាក់ នៅក្នុងព្រឹត្តិការណ៍ CELINE នៅក្នុងប្រទេសថៃ។

ហើយកាលពីម្សិលមិញនេះ តារាស្រីថៃល្បីឈ្មោះនៅទូទាំងប្រទេសរូបនេះ ក៏បានបញ្ចេញរូបភាពបន្ថែមទៀតរបស់នាង នៅក្នុុង Instagram ក្រោយពេលដែលខ្លួនទៅចូលរួមក្នុងកម្មវិធី CELINE រួច ដែលរូបនាងផ្ទាល់កំពុងស្ថិតនៅក្នុងឈុតអាវក្រៅ និងសំពត់ខ្លីរូបស្បែកខ្លា និងអាវក្នុងខើចពណ៌ស អមទៅដោយកាបូបពណ៌ខ្មៅ។

គួររំលឹកផងដែរថា Lisa បានក្លាយទៅជាអ្នកតំណាងម៉ាកយីហោរបស់ CELINE នេះប៉ុន្មានឆ្នាំមកហើយ ហើយនាងក៏ធ្វើជាអ្នកតំណាងនេះបានយ៉ាងល្អឥតខ្ចោះផងដែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ នៅជុំវិញពិភពលោក។




បញ្ចេញមតិយោបល់