Lisa ប្តូរម៉ូតសក់ថ្មី ផ្អើលអស់អ្នកគាំទ្រនៅក្នុងកម្មវិធី CELINE

News-&-Entertainment-

Lisa សមាជិកក្រុម BLACKPINK បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងស្ទីលដ៏ក្លាហាន និងប្លែករបស់នាងនៅក្នុងព្រឹត្តិការណ៍ CELINE ថ្មីៗនេះ។

ទន្ទឹម​នឹង​ការ​ក្លាយ​ជា​តារា​កំពូល​តារា Lisa ក៏​ជា​តំណាង​ម៉ាក​យីហោ​របស់ CELINE ផង​ដែរ ហើយប៉ុន្មានឆ្នាំមកនេះ នាងបានតំណាងឲ្យម៉ាកយីហោនេះ បានយ៉ាងល្អឥតខ្ចោះនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ក្នុងប្រទេសនានាជុំវិញពិភពលោក ដោយបង្ហាញពីរបៀបដែល CELINE និង Lisa សហការគ្នាបានល្អ។

បន្ទាប់ពីបានសម្រាកខ្លះៗ ខណៈដែលចុងឆ្នាំកាន់តែខិតជិតមក Lisa មិនដែលឈប់ធ្វើការឡើយ ខណៈដែលនាងបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បើកហាង CELINE pop-up store ក្នុងទីក្រុងបាងកក ហើយមុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើម អ្នកនិយមលេងអ៊ីនធើណែតមិនអាចលាក់បាំង ការរំភើបចិត្តរបស់ពួកគេបានទេ ព្រោះវាជាព្រឹត្តិការណ៍សាធារណៈលើកដំបូងរបស់ Lisa ខណៈពេលដែលនាងមិនបានចូលរួមមួយរយៈ ហើយមិន​ត្រឹម​តែ​មាន​អ្នក​គាំទ្រ​រង់ចាំ​នៅ​កន្លែង​នោះ​ទេ ប៉ុន្តែ​នាង​ក៏​កំពុង​មាន​ការ Trending នៅ​លើ​បណ្ដាញ​សង្គមផង​ដែរ។

យ៉ាងណា ភ្លាមៗនៅពេលដែល Lisa មកដល់កន្លែងនោះ ហ្វូងមនុស្សក៏ដូចអ្នកគាំទ្របាននាំគ្នាស្រែកហ៊ូយ៉ាងខ្លាំង ដែលនាងបាន​បញ្ចេញ​រូប​រាង​ប្លែក​ពី​គេ ដោយការពាក់អាវ​រូប​សត្វ និងម៉ូត​សក់​ដែល​អ្នក​និយម​លេង​អ៊ីនធើណែតមិន​ធ្លាប់​ឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដូចរាល់ដង Lisa ប្រកាន់ខ្លួនជាព្រឹត្តិការណ៍សំខាន់ មិនថានាងទៅណាទេ ភាពទាក់ទាញ របស់នាងនៅតែខ្លាំងក្លា ហើយក្តីស្រឡាញ់របស់នាងចំពោះប្រេនមួយនេះក៏នៅតែមុតមាំ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល contact.vachanamedia@gmail.com ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង