Matthew Ho សារភាពថាបានណាត់ជួបមិត្តស្រីថ្មី ក្នុងពេលថ្មីៗនេះ

Vachana-Website-News4-Entertainment-Ad-1

ចាប់តាំងពីបញ្ចប់ទំនាក់ទំនងរយៈពេល 6 ឆ្នាំរបស់គាត់ជាមួយ Rebecca Zhu មក Matthew Ho ហាក់កំពុងមានទំនាក់ទំនងជាមួយមិត្តស្រីថ្មី ដែលណាត់​គ្នា​តាំង​ពី​ឆ្នាំ​មុន ហើយមិត្ត​ស្រី​របស់​គាត់​គឺ Sarah Miu ជា​ស្ថាបនិក​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​មួយ​ឈ្មោះtalens.mgmt។ 

ដំបូងឡើយ Sarah បានផ្តល់អំណោយដល់ Matthew មួយចំនួន ដល់PR ដែលបានជួយផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រៅពីការតាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គ្នាទៅវិញទៅមក ទំនាក់ទំនងរបស់ Matthew និង Sarah ហាក់ដូចជាកាន់តែមានភាពសិទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។

មិនតែប៉ុណ្ណោះ Matthew បាន follow មិត្តជិតស្និទ្ធរបស់ Sarah ខណៈពេលនោះ Sarah ក៏បាន follow គណនីដែលមាន friends ជាមួយគាត់ដូចជា Milkson Fong ដែលជាដៃគូរបស់  Matthew  ក្នុង Channel YouTube Brainstorming របស់ពួកគេ។

តារា​សម្ដែង​រូប​នេះ​ក៏បាន follow ​គណនី Instagram របស់ Sarah ដែល​នាង​បាន​បង្កើត​សម្រាប់​ឆ្កែ​របស់​នាង បន្ទាប់មក Matthew ត្រូវ​បាន​គេ​ឃើញ​ដឹក​ Shiba Inu នៅ​ពេល​ដើរ​លេង ហើយ​ឆ្កែ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ឆ្កែ​របស់ Sarahដូចគ្នា។ ទោះបីជា Matthew មិនបាន tag គណនីណាមួយនៅក្នុងរូបថតក៏ដោយ ប៉ុន្តែមិត្តរបស់គាត់បាន Tag យ៉ាងច្បាស់ Sarah និងគណនីឆ្កែរបស់នាងនៅក្នុង stories Instagramរបស់ពួកគេ។

បន្ថែមពីនេះ ប្រភព​មួយ​បាន​ចែក​រំលែក​ឃើញ Matthew និង​មិត្ត​ស្រី​របស់​គាត់​នៅ​ថ្ងៃ​ឈប់​សម្រាក​ខែ​វិច្ឆិកា ខណៈពេលនោះ TVB កំពុងថតកម្មវិធី TVB Sales Expo 2023 < TVB傳承·狂歡55節目博覽2023> ប៉ុន្តែ Matthew មិនបានចូលរួមទេ ហើយក៏មិនបានពន្យល់ពីមូលហេតុដែលខកខានដែរ។ លើសពីនេះ កាលពីខែ​សីហាថ្មីៗនេះ   ​ Matthew និង Sarah​ ហាក់​បាន​ធ្វើ​ពិធីខួបកំណើត​ជាមួយ​គ្នាផងដែរ។

បន្ទាប់ពីការរំពឹងទុកកាន់តែច្រើន Matthew បានសារភាពថា ខ្លួនគឺ មានទំនាក់ទំនងស្ថិរភាពជាមួយ Sarah ពិតប្រាកដមែន ដោយ​សារ​នាង​មិន​មែន​ជា​បុគ្គល​សាធារណៈ គាត់​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ gives Sarah some space។ ថ្វីត្បិតតែ Matthew មានអាយុ 35 ឆ្នាំហើយ ប៉ុន្តែគាត់កំពុងគិតអំពីការចាប់ផ្តើមគ្រួសារមួយ ហើយសង្ឃឹមថានឹងសម្រេចបាននូវរឿងនេះក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ ។

ប្រភព ៖ JayneStars.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង