ចាប់តាំងពីបញ្ចប់ទំនាក់ទំនងរយៈពេល 6 ឆ្នាំរបស់គាត់ជាមួយ Rebecca Zhu មក Matthew Ho ហាក់កំពុងមានទំនាក់ទំនងជាមួយមិត្តស្រីថ្មី ដែលណាត់គ្នាតាំងពីឆ្នាំមុន ហើយមិត្តស្រីរបស់គាត់គឺ Sarah Miu ជាស្ថាបនិកក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយឈ្មោះtalens.mgmt។

ដំបូងឡើយ Sarah បានផ្តល់អំណោយដល់ Matthew មួយចំនួន ដល់PR ដែលបានជួយផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រៅពីការតាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គ្នាទៅវិញទៅមក ទំនាក់ទំនងរបស់ Matthew និង Sarah ហាក់ដូចជាកាន់តែមានភាពសិទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។
មិនតែប៉ុណ្ណោះ Matthew បាន follow មិត្តជិតស្និទ្ធរបស់ Sarah ខណៈពេលនោះ Sarah ក៏បាន follow គណនីដែលមាន friends ជាមួយគាត់ដូចជា Milkson Fong ដែលជាដៃគូរបស់ Matthew ក្នុង Channel YouTube Brainstorming របស់ពួកគេ។
តារាសម្ដែងរូបនេះក៏បាន follow គណនី Instagram របស់ Sarah ដែលនាងបានបង្កើតសម្រាប់ឆ្កែរបស់នាង បន្ទាប់មក Matthew ត្រូវបានគេឃើញដឹក Shiba Inu នៅពេលដើរលេង ហើយឆ្កែត្រូវបានគេសង្ស័យថាជាឆ្កែរបស់ Sarahដូចគ្នា។ ទោះបីជា Matthew មិនបាន tag គណនីណាមួយនៅក្នុងរូបថតក៏ដោយ ប៉ុន្តែមិត្តរបស់គាត់បាន Tag យ៉ាងច្បាស់ Sarah និងគណនីឆ្កែរបស់នាងនៅក្នុង stories Instagramរបស់ពួកគេ។

បន្ថែមពីនេះ ប្រភពមួយបានចែករំលែកឃើញ Matthew និងមិត្តស្រីរបស់គាត់នៅថ្ងៃឈប់សម្រាកខែវិច្ឆិកា ខណៈពេលនោះ TVB កំពុងថតកម្មវិធី TVB Sales Expo 2023 < TVB傳承·狂歡55節目博覽2023> ប៉ុន្តែ Matthew មិនបានចូលរួមទេ ហើយក៏មិនបានពន្យល់ពីមូលហេតុដែលខកខានដែរ។ លើសពីនេះ កាលពីខែសីហាថ្មីៗនេះ Matthew និង Sarah ហាក់បានធ្វើពិធីខួបកំណើតជាមួយគ្នាផងដែរ។

បន្ទាប់ពីការរំពឹងទុកកាន់តែច្រើន Matthew បានសារភាពថា ខ្លួនគឺ មានទំនាក់ទំនងស្ថិរភាពជាមួយ Sarah ពិតប្រាកដមែន ដោយសារនាងមិនមែនជាបុគ្គលសាធារណៈ គាត់សង្ឃឹមថាអ្នករាល់គ្នា gives Sarah some space។ ថ្វីត្បិតតែ Matthew មានអាយុ 35 ឆ្នាំហើយ ប៉ុន្តែគាត់កំពុងគិតអំពីការចាប់ផ្តើមគ្រួសារមួយ ហើយសង្ឃឹមថានឹងសម្រេចបាននូវរឿងនេះក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ ។
ប្រភព ៖ JayneStars.com