ថ្មីៗនេះ តារាសម្ដែង Moon Ga Young ត្រូវបានគេប្រទះឃើញ នៅឯអាកាសយានដ្ឋាន ក្នុងដំណើរឆ្ពោះទៅចូលរួមក្នុងកម្មវិធី
ពានរង្វាន់ Asia Artist Awards ឆ្នាំ 2023 នៅប្រទេសហ្វីលីពីន។

ទន្ទឹមនឹងនោះ តារាស្រីរូបនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះរបស់នាង ក្រោយពេលដែលនាងបានចេញពីប្រលានយន្តហោះជាមួយ ម៉ូដអាវខើចដៃវែង Dolce & Gabbana និងខោខូវប៊យរឹបរាង បញ្ចេញក្បាលពោះរាបស្មើ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតភ្ញាក់ផ្អើល។

ជាពិសេស ជាមួយនឹងកម្ពស់ 169 សង់ទីម៉ែត្រ កាន់តែធ្វើឲ្យ Moon Ga Young កាន់តែស្រស់ស្អាតលេចធ្លោ ហើយនាងក៏បានប្រែក្លាយអាកាសយានដ្ឋានទៅជាផ្លូវនៃការបង្ហាញម៉ូត ជាមួយនឹងសម្លៀកបំពាក់ដ៏គួរឱ្យស្រលាញ់របស់នាង និងមានភាពជឿជាក់។



ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់