Ron Ng អាយុ ៤៣ ឆ្នាំ​ហើយ នៅ​តែ​រួស​រាយ​រាក់​ទាក់ និងស្វាគមន៍ជាមួយអ្នកគាំទ្រ ក្នុងពិធីសំណេះសំណាលរបស់ខ្លួន

Vachana-Website-News7-Entertainment-Ad

ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ទូរទស្សន៍រឿង TVB មានការពេញនិយមខ្លាំងសម្រាប់អ្នកទស្សនា មិនថាទាំងសាច់រឿង ទាំងតួអង្គគឺសុទ្ធ។ តួយ៉ាង លោក Ron Ng ដែលជាតារាសម្តែងមួយរូប ដោយ​សារ​តែ​រូប​រាង​សង្ហា និង ​ការ​សាង​ភាព​រឹង​មាំ​ Ron តែង​តែ​ជា​អ្នក​គាំទ្រ​ពេញ​ចិត្ត។ 

លើសពីនេះ  ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ រ៉ន បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ស្រីៗ​ជា​ច្រើន ដែលធ្វើឲ្យមានការកកកុញគ្នា ដែលបណ្តាលឱ្យ Ron ដែលមើលទៅមានការអៀនខ្មាស់ និង រំភើបចិត្តជាខ្លាំង។ យ៉ាងណាមិញ តារា​វ័យ ៤៣ ឆ្នាំ​រូប​នេះ​ នៅ​តែ​រួស​រាយ​រាក់​ទាក់ចំពោះអ្នកគាំទ្រ និង មានកាយវិការលើកដៃគ្រវី​ ដើម្បី​និយាយ​សួស្តីដល់ fan របស់ខ្លួនថែមទៀតផង។

តាមរយៈឃ្លីបដែលចែកចាយលើបណ្តាញអ៊ីនធឺណេត អ្នកគាំទ្រស្រីៗដែលចូលរួមទស្សនាមានភាពទាក់ទាញ ដោយពួក​គេ​ក៏​មាន​ចិត្ត​សាទរ និង​មាន​ចិត្ត​ចង់​ចូល​ជិត Ron យ៉ាង​ខ្លាំង។ ទោះបីជាមានភាពរួសរាយរាក់ទាក់ក៏ដោយ Ron នៅតែប្រុងប្រយ័ត្ននិងនៅឆ្ងាយពីគ្នាប្រិយមិត្តបន្តិចបន្តួចដែរ។

សរុបមកវិញ ភាពល្បីល្បាញ និងទាក់ទាញចិត្តរបស់អ្នកគាំទ្រ មិនមែនសម្តៅតែភាពខ្លាំងនៅក្នុងការសម្តែងរបស់បុគ្គលនោះឡើយ អ្វីដែលសំខាន់គឺ Ron គាត់តែងតែចេះដាក់ខ្លួនចំពោះប្រិយមិត្តរបស់ខ្លួនជានិច្ច។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង