Sanha Arin និង Chuu កំពុងពិភាក្សាគ្នាដើម្បីសម្តែងក្នុង K-Drama នាពេលខាងមុខ

Vachana-Website-News-LUMEN-Ad-1

ថ្មីៗនេះ អ្នកគាំទ្របានដឹងដំណឹងថា Sanha សមាជិកក្រុម ASTRO, Arin សមាជិក OH MY GIRL និង Chuu កំពុងតែពិភាក្សាគ្នាដើម្បីចូលរួមសម្តែងក្នុងរឿង K-Drama នាពេលខាងមុខ ក្រោមចំណងជើងថា My Girlfriend Is A Tough Man។

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ផ្តាច់មុខពី JTBC Sanha, Arin និង Chuu នឹងជួបគ្នាជាតួសម្តែងក្នុងរឿង K-Drama ដែលកែសម្រួលតាម webtoon ហើយ ភ្នាក់ងាររបស់ពួកគេទាំងបីក៏បានបញ្ជាក់ប្រាប់ដល់ JTBC ថា ពួកគេបានទទួលសំណើរសម្រាប់ K-Drama មួយនេះផងដែរ។

លើសពីនេះទៅទៀត តារាទាំងបីរូបនេះ ក៏ធ្លាប់មានបទពិសោធន៍ចំពោះ K-Drama ពីមុនមកដែរ ដោយ Sanha បង្ហាញខ្លួនក្នុងរឿង Crazy Love, Love Formula 11M និង Your Playlist, Arin បង្ហាញខ្លួនក្នុង K-Dramas Alchemy of Souls and The World of My 17 និង Chuu បង្ហាញខ្លួនក្នុង web-drama Dating Class។

ទន្ទឹមនឹងនេះ រឿងMy Girlfriend Is A Tough Man គឺជាខ្សែភាពយន្តបែបមនោសញ្ចេតនា ដែលនិយាយអំពីបុរសម្នាក់មានមិត្តស្រី ហើយសុខៗមិត្តស្រីស្រាប់តែក្លាយជាមនុស្សប្រុស បន្ទាប់មកទំនាក់ទំនងកាន់តែរញ៉េរញ៉ៃនឹកស្មានមិនដល់។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង