ចេះនិយាយដើមគេអីតែហ្វេន Selena Gomez រត់ទៅនិយាយដើមគេប្រាប់ពួកម៉ាក Taylor កណ្តាលកម្មវិធី Golden Globes។

ថ្មីៗនេះមានឃ្លីបវីដេអូមួយ ដែលត្រូវបានចែករំលែកយ៉ាងច្រើន ក្រោយពេលដែលវីដេអូបានបង្ហាញថា Selena Gomez កំពុងយាយអ្វីម៉្យាងទៅមិត្តរបស់នាងគឺ Taylor Swift នៅក្នុងកម្មវីធី Golden Globes ហើយក៏ត្រូវបានអ្នកគាំទ្រនិយាយថា Selena កំពុងប្រាប់ Taylor ថាសេដ្ឋីនី Kylie Jenner ហាមមិនឱ្យនាងថតរូបជាមួយមិត្តប្រុស Timothée Chalamet។

ក្រោយមកនៅពេលដែលសារព័ត៌មាន E! News បានសរសេរនៅលើចំណងជើងព័ត៌មាននៅលើ Instagram ថា “តើ Selena Gomez និយាយដើម Kylie Jenner និង Timothée Chalamet នៅ Golden Globes មែនទេ?” ស្រាប់តែ Gomez បានឆ្លើយតបថា “Noooooo ខ្ញុំបានប្រាប់ Taylor អំពីមិត្តរបស់ខ្ញុំពីរនាក់ដែលបានទាក់ទងគ្នា មិនមែននិយាយអ្នកផ្សេងទេ”។

ប្រភព៖ instyle
បញ្ចេញមតិយោបល់