ថ្មីៗនេះ អ្នកផ្សព្វផ្សាយព្រឹត្តិការណ៍ឥណ្ឌូនេស៊ី បានប្រកាសពិធីជប់លៀង “Burning Sun Surubaya” រួមទាំង Seungri ជាភ្ញៀវកិត្តិយសបំផុតផងដែរ។ ហើយកាលពីមុនក៏មានលេចលឺព័ត៍មានថា Seungri នឹងទៅធ្វើអាជីវកម្មនៅហុងកុង ក៏ដូចជាមកបើកក្លិបនៅកម្ពុជាផងដែរ។
ក្រោយមក នៅថ្ងៃទី 11 ខែសីហា Seungri បានបដិសេធការអះអាងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Ilgan Sports ថា៖
“នេះមិនមែនជាការពិតទាល់តែសោះ។ ពាក្យចចាមអារ៉ាមទាំងអស់ អំពីការធ្វើជាម្ចាស់ផ្ទះនៅហុងកុង និងកម្ពុជា មិនសមហេតុផលទេ។ ខ្ញុំមិនដឹងថាវាកើតឡើងពីទីណាទេ ហើយក៏មិនមានគម្រោងទៅដែរ។ ខ្ញុំមិនស្គាល់តំបន់ឥណ្ឌូណេស៊ី ដែលគេលើកឡើងក្នុងព័ត៌មាននោះទេ ហើយខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាឈ្មោះក្លឹប (Burning Sun) អ៊ីចឹងដែរ។ វានិយាយថា ខ្ញុំនឹងចូលរួមនៅថ្ងៃទី 31 ខែសីហា ប៉ុន្តែខ្ញុំមិនមានគម្រោងធ្វើដូច្នេះទេ។ ខ្ញុំចង់រស់នៅដោយស្ងប់ស្ងាត់ ប៉ុន្តែដោយសាររឿងរ៉ាវទាក់ទងនឹងខ្ញុំចេះតែចេញមក ខ្ញុំគ្រាន់តែចង់បញ្ជាក់ការពិតប៉ុណ្ណោះ” – Seungri
បន្ថែមពីនេះ ក្នុងបទសម្ភាសន៍លោកក៏បានរំលឹក ពីការលើកឡើងកន្លងមករបស់លោក អំពីការនាំ G-Dragon មកប្រទេសកម្ពុជាថា “ខ្ញុំត្រូវបានគេដឹង និងខឹងយ៉ាងខ្លាំង នៅពេលដែលខ្ញុំបាននិយាយដោយចៃដន្យ នូវឈ្មោះរបស់សមាជិកម្នាក់។ ខ្ញុំធ្វើមិនបានល្អ ខ្ញុំខុស វាជាកំហុសរបស់ខ្ញុំ” – Seungri
Seungri បានបញ្ចប់ដោយសង្កត់ធ្ងន់ថា ពាក្យចចាមអារ៉ាមនៃការបើកក្លឹប នៅហុងកុង និងកម្ពុជា មិនមែនជាការពិតទេ ហើយថាគាត់នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាភាពស្ងៀមស្ងាត់ ដើម្បីកុំឱ្យរឿងរ៉ាវទាក់ទងនឹងគាត់ ត្រូវបានលើកឡើងទៀត។
ប្រភព៖ Koreaboo