Seungri ចេញមុខឆ្លើយតបច្បាស់ៗ ទាក់ទងនឹង ការបើកក្លិបនៅកម្ពុជា និងកម្មវិធីនៅប្រទេសផ្សេងទៀត

Entertainments-LUMEN

ថ្មីៗនេះ អ្នកផ្សព្វផ្សាយព្រឹត្តិការណ៍ឥណ្ឌូនេស៊ី បានប្រកាសពិធីជប់លៀង “Burning Sun Surubaya” រួមទាំង Seungri ជាភ្ញៀវកិត្តិយសបំផុតផងដែរ។ ហើយកាលពីមុនក៏មានលេចលឺព័ត៍មានថា Seungri នឹងទៅធ្វើអាជីវកម្មនៅហុងកុង ក៏ដូចជាមកបើកក្លិបនៅកម្ពុជាផងដែរ។

ក្រោយមក នៅថ្ងៃទី 11 ខែសីហា Seungri បានបដិសេធការអះអាងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Ilgan Sports ថា៖ 

“នេះមិនមែនជាការពិតទាល់តែសោះ។ ពាក្យ​ចចាមអារ៉ាម​ទាំងអស់ ​អំពី​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ហុងកុង និង​កម្ពុជា មិន​សមហេតុផល​ទេ។ ខ្ញុំ​មិន​ដឹង​ថា​វា​កើត​ឡើង​ពីទីណា​ទេ ហើយ​ក៏​មិន​មាន​គម្រោង​ទៅ​ដែរ។ ខ្ញុំ​មិន​ស្គាល់​តំបន់​ឥណ្ឌូណេស៊ី​ ដែល​គេ​លើក​ឡើង​ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ឈ្មោះ​ក្លឹប (Burning Sun) អ៊ីចឹង​ដែរ។ វានិយាយថា ខ្ញុំនឹងចូលរួមនៅថ្ងៃទី 31 ខែសីហា ប៉ុន្តែខ្ញុំមិនមានគម្រោងធ្វើដូច្នេះទេ។ ខ្ញុំ​ចង់​រស់នៅ​ដោយ​ស្ងប់ស្ងាត់ ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​ទាក់ទង​នឹង​ខ្ញុំ​ចេះតែ​ចេញ​មក ខ្ញុំគ្រាន់តែចង់បញ្ជាក់ការពិតប៉ុណ្ណោះ​” – Seungri

បន្ថែមពីនេះ ក្នុង​បទ​សម្ភាសន៍​លោក​ក៏​បាន​រំលឹក​ ពី​ការ​លើក​ឡើង​កន្លង​មក​របស់​លោក ​អំពី​ការ​នាំ G-Dragon មក​ប្រទេស​កម្ពុជាថា “ខ្ញុំ​ត្រូវ​បាន​គេ​ដឹង​ និងខឹងយ៉ាងខ្លាំង នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ដោយ​ចៃដន្យ ​នូវ​ឈ្មោះ​របស់​សមាជិក​ម្នាក់។ ខ្ញុំធ្វើមិនបានល្អ ខ្ញុំខុស វាជាកំហុសរបស់ខ្ញុំ” – Seungri

Seungri បានបញ្ចប់ដោយសង្កត់ធ្ងន់ថា ពាក្យចចាមអារ៉ាមនៃការបើកក្លឹប នៅហុងកុង និងកម្ពុជា មិនមែនជាការពិតទេ ហើយថាគាត់នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាភាពស្ងៀមស្ងាត់ ដើម្បីកុំឱ្យរឿងរ៉ាវទាក់ទងនឹងគាត់ ត្រូវបានលើកឡើងទៀត។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង