អ្នកបាញ់កាំ.ភ្លើងកូរ៉េដ៏ល្បី នៅក្នុងព្រឹត្តិការណ៍អូឡាំពិក Kim Ye Ji បានដួលនៅកណ្តាល សន្និសីទសារព័ត៌មាន ហើយត្រូវបានគេធ្វើ CPR ភ្លាមៗ។
ក្នុងអំឡុងពេល សន្និសីទកាសែតមួយដែលបានធ្វើឡើង នៅ shooting range Jeonbuk នៅថ្ងៃនេះ (៩ សីហា) Kim Ye Ji បានដួល ហើយប្រកាច់នៅម៉ោង ១១:០១ ព្រឹក KST។ សេវាសង្គ្រោះបន្ទាន់ត្រូវបានហៅភ្លាមៗ ហើយ CPR ក៏បានធ្វើទៅលើនាងដូចគ្នា។ ជាសំណាងល្អបន្ទាប់ពី 10 នាទី នាងដឹងខ្លួនឡើងវិញ។
យ៉ាងណាមិញ អ្នកតំណាងរបស់នាង មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពបច្ចុប្បន្នរបស់នាងទេ។
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់