Song Kang បង្ហើបថារឿង Sweet Home 2 ជារឿងចុងក្រោយមុនចូលបម្រើយោធា

News-&-Entertainment-

នៅថ្ងៃទី 30 ខែវិច្ឆិកា តួសម្តែង និងក្រុមកាងារនៃរឿង ‘Sweet Home 2’ របស់ Netflix បានបង្ហាញខ្លួននៅក្នុងសន្និសិទសារព័ត៌មានមួយ មុនពេលចាក់បញ្ចាំងរឿងភាគ។

នៅថ្ងៃនេះ តារាសម្តែង Song Kang ដែលដើរតួជាតួអង្គសំខាន់ Hyun Soo បានបើកបង្ហាញអំពីការរីកចម្រើនផ្ទាល់ខ្លួន និងអាជីពបន្ទាប់ពីរឿង ‘Sweet Home’ លើសពីនេះ Song Kang បានរៀបរាប់ពីការចូលបម្រើយោធារបស់គាត់ ដោយសង្កេតឃើញថា ការចេញផ្សាយរឿង ‘Sweet Home 2’ នឹងទំនងជាសម្គាល់គម្រោងចុងក្រោយរបស់គាត់ មុនពេលគាត់ចូលបម្រើការងារ។

ក្នុងនោះ តារា​សម្ដែង​រូប​នេះ​បាន​បញ្ជាក់​ថា​ «​វា​ជា​កាតព្វកិច្ច​ធម្មជាតិ​របស់​ខ្ញុំ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​កាលវិភាគ​ផ្សព្វផ្សាយ​រឿង ‘Sweet Home 2’ នោះ​ខ្ញុំ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ ​ហើយ​ត្រឡប់​មក​វិញ​ដោយ​មាន​សុខភាព​ល្អ»។

គួររំលឹកផងដែរថា ‘Sweet Home 2’ ដែលសម្តែងដោយ Lee Jin Wook, Lee Si Young, Go Min Si, Jinyoung, Yoo Oh Sung និង Kim Moo Yeol នឹងចាក់បញ្ចាំងទូទាំងពិភពលោក នៅលើ Netflix នៅថ្ងៃទី 1 ខែធ្នូ ថ្ងៃនេះ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង