Suzy សារភាពតាមត្រង់ថា នាងរីករាយក្នុងនាមជាតារាសម្តែង ជាងកាលនៅជាតារាចម្រៀង

Entertainments-LUMEN

នៅថ្ងៃទី 4 ខែមិថុនា Suzy បានអង្គុយជាមួយ Wikitree សម្រាប់បទសម្ភាសន៍ មុនការចេញផ្សាយខ្សែភាពយន្ត “Wonderland” របស់នាង ។

គួររំលឹកផងដែរថា Suzy ដែល​បាន​បង្ហាញ​ខ្លួន​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី JYP ​​Entertainment Miss A ក្នុង​ឆ្នាំ 2010 បាន​ចាប់​ផ្ដើម​សម្ដែង​តាម​រយៈ​រឿង​ភាគ KBS2 ‘”Dream High Season 1” នៅ​ឆ្នាំ​បន្ទាប់។ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយនៅឆ្នាំ 2017 នាងក៏បានបន្តអាជីពច្រៀងទោល ប៉ុន្តែបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ភាគច្រើនរបស់នាងទៅលើការសម្តែងវិញ។

Suzy បាន​ប្រាប់​ថា ការ​ពេញ​ចិត្ត​របស់​នាង​ក្នុង​ជីវិត​ជា​តារា​សម្ដែង ​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​កម្រិត​ខ្ពស់ ​បើ​ធៀប​នឹង​ថ្ងៃ​ដែល​នាង​ជា​តារាចម្រផង។ នាង​បាន​និយាយ​ថា​ «​កាល​នៅ​ក្មេង ខ្ញុំ​អត់​មាន​ការ​លំហែ​ទេ ហើយ​វា​មាន​ការ​ប្រកួត​ប្រជែង​ជាង​មុន ខ្ញុំ​ខ្វះ​ឱកាស​ក្នុង​ការ​គិត​ពី​ជីវិត​របស់​ខ្ញុំ ឬ​មើល​ពី​ទស្សនៈ​ផ្សេង ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថាកាលពីមុនគឺ​ពិបាក​ជាងពេលនេះ ឥឡូវ​នេះ​ខ្ញុំ​មាន​ពេល​វេលា​សម្រាក ​ដើម្បី​មើល​ជីវិត​របស់​ខ្ញុំ​ច្រើន​ជាង​ពេល​នោះ​ទៅ​ទៀត ដូច្នេះ​ការ​ពេញ​ចិត្ត​របស់​ខ្ញុំ ​គឺ​ខ្លាំង​ជាង​មិន​អាច​ប្រៀប​ផ្ទឹម​បាន។

ទន្ទឹមនឹងនេះ រឿង ‘Wonderland’ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត ក្នុងប្រទេសកូរ៉េនៅថ្ងៃទី 5 ខែមិថុនា នេះ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង