Venus Wong ត្រឹមតែប៉ុន្មានឆ្នាំសោះ ឡើងកូតមិនធម្មតា

Vachana-Website3-Entertainments-LUMEN-Ad-Recovered

ថ្មីៗនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Venus Wong បានកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអាជីពរបស់នាង ខណៈដែលនាងព្យាយាមបំបាត់ពាក្យចចាមអារ៉ាមថា ភាពល្បីរបស់នាងបានមកពីសម្រស់របស់នាង។ ប៉ុន្តែ អ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ លេចធ្លោបន្ថែមនោះ គឺនាងបានសម្តែងក្នុងរឿង The Spectator របស់ TVB 2023 ដែលនាងដើរតួជាប៉ូលីសស្រី ដែលបានបង្កើតទំនាក់ទំនងដ៏ជូរចត់ជាមួយឃាតករម្នាក់ដែលសម្តែងដោយ Pakho Chau ចង់ដឹងសាច់រឿងបែបណាអ្នកទាំងអស់គ្នាអាចចូលមើលបាន។

បន្ថែមពីនេះ តារាស្រីម្នាក់នេះ ក៏បានសាងប្រជាប្រិយភាពយ៉ាងប្រសើរឡើងក្នុងពេលតែប៉ុន្មានឆ្នាំនេះ ដោយនាងបានសម្តែងក្នុងរឿងធំៗជាច្រើនដូចជា Forensic Heroes វគ្គ៥ និង The Line Watcher ដែលជារឿងដែលពេញនិយមបំផុត។

Venus ដឹងហើយថា ប្រហែលអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនគិតថា នាងគ្រាន់តែជាមុខមាត់ស្អាត ប៉ុន្តែសមត្ថភាពនៅមិនទាន់ដល់កម្រិត តែទោះជាយ៉ាងណា នាងមិនយល់ស្របថា តារាសម្ដែងមិនមែនត្រូវតែមានប្រជាប្រិយភាពដោយរូបរាងនោះទេ។

មិនតែប៉ុណ្ណោះ Venus ចែករំលែកថា ខ្ញុំ​រីករាយ​នឹង​ការ​ក្លាយ​ជា​តារា​សម្ដែងម្នាក់ដែលមានការគាំទ្រពីទស្សនិកជន ព្រោះ​នៅ​ពី​ក្រោយ​តួ​ឯក គឺបានហ្វឹកហាត់​យ៉ាង​លំបាក។ 

តារាស្រីរូបនេះក៏បានបន្ត ខ្ញុំសប្បាយចិត្តដែលពិភពខាងក្រៅទទួលស្គាល់រឿងមួយចំនួនដែលខ្ញុំសម្តែង ព្រោះខ្ញុំមិនមែនជាតារាសម្តែងដែលមានទេពកោសល្យខ្លាំងនោះទេ តែខ្ញុំ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ តាមដែលខ្ញុំអាចធ្វើទៅបាន។»

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង