Yook Sungjae, Kim Jiyeon និង Kim Ji Hoon នឹងសម្ដែងក្នុងរឿង ‘Gwigoong’ ស្នេហាបែបប្រវត្តិសាស្ត្រ

Vachana-Wcvebsite-News-LUMEN-Ad

ថ្មីៗនេះ មានការរាយការណ៍ថា Sungjae, Kim Jiyeon និង Kim Ji Hoon ត្រូវបានសម្តែងក្នុងរឿងភាគថ្មី ‘Gwigoong’ របស់ SBS ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ 2025 ខាងមុខ ។

Gwigoong ជារឿងមនោសញ្ចេតនាបែបប្រវតិ្តសាស្រ្ត ប្រឌិតក្នុងសម័យ Joseon ដំណើររឿងរបស់នារីអាម៉ាតម្នាក់ឈ្មោះ Yeo Ri មន្ត្រីរាជវាំងឈ្មោះ Yoon Gap។

ទីមួយ Sungjae សមាជិកក្រុម BTOB ត្រូវបានសម្ដែងជា Yoon Gap ដែលជាមន្ត្រីវ័យក្មេងដែលតាំងចិត្តដើម្បីស្ដារសណ្តាប់ធ្នាប់ក្នុងវាំង បន្ទាប់ពីវិញ្ញាណអាក្រក់មកបំផ្លិចបំផ្លាញ។

បន្ទាប់មក Bona ដើរតួជា Yeo Ri ដែលជាកូនស្រីរបស់ Shaman ដ៏ល្បីល្បាញដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងពិភពខាងវិញ្ញាណ។

ទីបំផុត Kim Ji Hoon នឹងដើរតួជា Yi Seong ដែលជាអធិរាជរបស់ Joseon។ ដើម្បីជម្នះភាពតក់ស្លុតដែលបានវាយលុករាជវាំងរបស់គាត់ គាត់បានស្វែងរកជំនួយពីមន្ត្រីវ័យក្មេង និងក្មេងស្រីអាម៉ាតម្នាក់។

ដូច្នេះហើយ ចង់ដឹងថាតើសាច់រឿងជក់ចិត្ត និង តួអង្គនីមួយៗស៊ីសង្វាក់គ្នាប៉ុណ្ណា ដាក់មនោសញ្ចេតនាខ្លាំងបែបនេះ កុំភ្លេចរង់ចាំមើលទាំងអស់គ្នា!

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង