មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសកម្ពុជាត្រូវបានពិការដោយសារគ្រាប់មីន។ លើសពីនេះប្រជាជនដែលរងផលប៉ះពាល់នេះ ធ្វើអោយពួកគេពិបាកក្នុងការធ្វើការដូចមនុស្សទូទៅបាន។ សំខាន់ជាងនេះ Mr. Beast ជាYouTuberដ៏ល្បីម្នាក់ ដែលត្រូវបានគេស្គាល់ថាមនុស្សដែលតែងតែចែករំលែក និង ជួយអ្នកដទៃជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយដោយ ពេលនេះគាត់មានគម្រោងសប្បុរសធម៌ដ៏ធំមួយគឺ គាត់បានសហការជាមួយអង្គការមួយដែលមានឈ្មោះថា Exceed Worldwide ដែលជាអង្គការជួយជនពិការដោយមិនគិតប្រាក់ដែលមានរយៈពេល 30 ឆ្នាំ។

មិនតែប៉ុណ្ណោះគាត់បានជួយឧបត្ថម្ភផ្នែកអវយវៈសិប្បនិមិត្តជូនដល់ជនពិការចំនួន 2000នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។ វីដេអូដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ គឺ Beast Philanthropy បានបង្ហាញពីរូបភាពដ៏សោកសៅនៃជនពិការក្នុងប្រទេសកម្ពុជា ដែលខ្វះខាតថវិកាក្នុងការព្យាបាលនិង ប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងបញ្ហាទទួលបានការអប់រំ និងការងារថែមទៀតផង។

