Youtuber ដ៏ល្បី Mr. Beast ជួយជនពិការចំនួន២០០០នាក់នៅប្រទេសកម្ពុជា

Vachana-Website-News6-Entertainment

មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសកម្ពុជាត្រូវបានពិការដោយសារគ្រាប់មីន។ លើសពីនេះប្រជាជនដែលរងផលប៉ះពាល់នេះ ធ្វើអោយពួកគេពិបាកក្នុងការធ្វើការដូចមនុស្សទូទៅបាន។ សំខាន់ជាងនេះ Mr. Beast ជាYouTuberដ៏ល្បីម្នាក់ ដែលត្រូវបានគេស្គាល់ថាមនុស្សដែលតែងតែចែករំលែក និង ជួយអ្នកដទៃជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយដោយ ពេលនេះគាត់មានគម្រោងសប្បុរសធម៌ដ៏ធំមួយគឺ គាត់បានសហការជាមួយអង្គការមួយដែលមានឈ្មោះថា Exceed Worldwide ដែលជាអង្គការជួយជនពិការដោយមិនគិតប្រាក់ដែលមានរយៈពេល 30 ឆ្នាំ។ 

មិនតែប៉ុណ្ណោះគាត់បានជួយឧបត្ថម្ភផ្នែកអវយវៈសិប្បនិមិត្តជូនដល់ជនពិការចំនួន 2000នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។ វីដេអូដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ គឺ Beast Philanthropy បានបង្ហាញពីរូបភាពដ៏សោកសៅនៃជនពិការក្នុងប្រទេសកម្ពុជា ដែលខ្វះខាតថវិកាក្នុងការព្យាបាលនិង ប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងបញ្ហាទទួលបានការអប់រំ និងការងារថែមទៀតផង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង