កាន់តែពិសេស! Roh Yoon-seo នឹងចូលរួមជាតួសំខាន់នៃរឿង “All Of Us Are Dead 2”

Vachana-2Website-Entertainments-LUMEN-Ad

យោងតាមរបាយការណ៍របស់ Star News នៅថ្ងៃទី 31 ខែមករា តារា​សម្ដែង Roh Yoon-seo នឹង​បង្ហាញខ្លួនជាមួយ​មុខ​មាត់​ថ្មី ​ក្នុង​រដូវ​កាល​ទី ២ របស់ Netflix ក្នុងរឿង “All of Us Are Dead”

បន្ថែមពីនេះ ” All of Us Are Dead ” ត្រូវបានចេញផ្សាយក្នុងខែមករា ឆ្នាំ 2022 ដែលរឿងភាគនេះបានឈរនៅលំដាប់កំពូលនៅលើ Netflix និង ជាប់ចំណាត់ថ្នាក់លេខ 8 ក្នុងចំណោមរឿងភាគទូរទស្សន៍ដ៏ល្បីបំផុតនៅលើពិភពលោក ដែលជាស៊េរីរឿងកូរ៉េដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix បន្ទាប់ពី ” SquidGame” ។

លើសពីនេះ ដោយសារតែភាពជោគជ័យនៃរឿង “All of Us Are Dead” ក្រុមហ៊ុន Netflix ក៏បានបញ្ជាក់ពីការផលិតរដូវកាលទី 2 នៅខែមិថុនា ឆ្នាំ 2022 និងវត្តមាន Roh Yoon-seo ចូលរួមសម្តែងជាតួឯកស្រីថ្មី ដើម្បីបន្ថែមសាច់រឿង ក៏ដូចជាទិដ្ឋភាពថ្មីៗឲ្យកាន់តែជក់ចិត្ត ដិតអារម្មណ៍សម្រាប់អ្នកទស្សនាបន្ថែមទៀត។ 

ជាមួយគ្នានេះដែរ  Park Ji-hoo, Yoon Chan-young, Jo Yi-hyun, Romon និង Yoo In-soo ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីសម្តែងក្នុងរឿង “All of Us Are Dead” ។ ចាប់តាំងពីពេលនោះមក តារាសម្តែងវ័យក្មេងទាំងនេះបានសកម្មក្នុងការងារជាច្រើនផងដែរ។

ប្រភព ៖ Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង