ប្រសិនបើលោកអ្នកមិនទាន់ដឹងទេ Temple Run គឺជាហ្គេមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក កាលពីមុន ដែលមានមនុស្សរាប់លាននាក់លេងហ្គេមមួយនេះ។ ហ្គេមនេះ គឺប្រៀបដូចជាបេសកកម្មដ៏សំខាន់មួយ នៃតួអង្គមួយ ដែលត្រូវរត់គេចពីសត្វគីងកុង ក្នុងប្រាសាទមួយទៅប្រាសាទមួយទៀត។
យ៉ាងណាមិញ ពេលនេះវាកំពុងក្លាយជា Trend ដ៏ពេញនិយម នៃការរត់ក្នុងជីវិតពិតជាក់ស្ដែង ក្នុងប្រាសាទពិតៗ ដូចនៅក្នុងហ្គេម Temple Run នៅឯតំបន់អង្គរ។ ក្នុងនោះ មិនថាភ្ញៀវទេសចរបរទេស ឬភ្ញៀវក្នុងស្រុកទេ បានរួមគ្នាធ្វើវីដេអូបែបនេះ នៅតំបន់ប្រាសាទអង្គរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរជាដើម។
ការធ្វើបែបនេះនៅតាមប្រាសាទ នឹងក្លាយជាចំណែកមួយ ក្នុងការចូលរួមផ្សព្វផ្សាយអំពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ទៅកាន់ពិភពលោក ឲ្យជនបរទេសនៅបណ្ដាប្រទេសនានា កាន់តែស្គាល់ពីប្រទេសកម្ពុជា និងអាចទាក់ទាញពួកគេមកទស្សនាប្រាសាទ ដ៏អស្ចារ្យនៃកម្ពុជាដូចគ្នា។
មិនតែប៉ុណ្ណោះ សូម្បីសារព័ត៌មានដ៏ល្បីរបស់ប្រទេសសិង្ហបុរី The Straits Times ក៏បានផ្សព្វផ្សាយអំពី Trend មួយនេះដែរ ដោយពួកគេបានដាក់ចំណងជើងធំៗថា៖ «Real-life ‘Temple Run’ trend a tourism boost for Cambodia’s historic sites»។