ថ្មីៗនេះ មានការសង្ស័យថាគូស្នេហ៍ជនជាតិថៃ ដ៏ស្រស់ស្អាត Nine Naphat និង Baifern Bah បានបែកគ្នាហើយ ក្រោយដំណើរកម្សាន្តដ៏ផ្អែមល្ហែមនៅប្រទេសស្វីស?
![](https://vachanamedia.com/wp-content/uploads/2024/06/anh2-3534-1669777211.jpg)
ដោយម្សិលមិញនេះ Baifern ត្រូវបានអ្នកសារព័ត៌មានជាច្រើន សួរទាក់ទងនឹង Nine Naphat ប៉ុន្តែនាងបដិសេធមិនឆ្លើយ ដោយសារនាងនិយាយថាវាមិនងាយស្រួលឆ្លើយសំណួរ រួចនាងក៏បានឆ្លើយសំណួរទាក់ទងនឹងកាលវិភាគការងារផ្សេងទៀតរបស់នាងវិញ។
![](https://vachanamedia.com/wp-content/uploads/2024/06/img-5580-f6d361070de3766c8e441e12129828b1-0854818f3f5bb6ca13c1637d32ca5e65.jpg)
រហូតមកដល់ពេលនេះ ការបែកបាក់គ្នានេះ វានៅតែជាការស្មាន ហើយអ្នកទាំងពីរក៏នៅតែតាមដានគ្នា នៅលើ IG ដដែល។ ក្នុងនោះ សារព័ត៌មានថៃជាច្រើនបានចេញផ្សាយបញ្ហានេះជាបន្ត ដោយរង់ចាំការបញ្ជាក់ពីភាគីទាំងសងខាង។
![](https://vachanamedia.com/wp-content/uploads/2024/06/sddefault.jpg)
ប្រភព៖ Internet
បញ្ចេញមតិយោបល់