គេសួរច្រើនពេក Lee Dong Wook ចេញមុខឆ្លើយច្បាស់ៗថា ខ្ចិលមានស្នេហា

Entertainments-LUMEN

អ្នកណាមិនដឹងថា Lee Dong Wook ប្រុសចាស់ អាយុ 42ឆ្នាំ ដែលនៅតែរក្សាភាព Single រហូតមកដល់បច្ចុប្បន្ន ក្រោយពេលដែលទំនាក់ទំនងរវាង Lee Dong-wook និង Bae Suzy គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានបញ្ជាក់ ដោយភ្នាក់ងាររបស់ពួកគេចាប់តាំងពី Dong-Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 1999 តែយ៉ាងណាមិញ ទំនាក់ទំនងនោះបានបញ្ចប់នៅក្នុងឆ្នាំ 2018 ។

ក្រោយមក តារាប្រុសរូបនេះគិតតែពីរក្សារូបរាងដ៏ស្រស់សង្ហា និងបំពេញការងារជាតារាសម្តែងរបស់ខ្លួន។ ទោះជាបែបនេះក៏ដោយ ខណៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាៗជាច្រើនបានណាត់ជួប និងរៀបការជារឿង ជាពិសេសតារាម្នាក់ទៀតដែលមានឈ្មោះថា Lee Dong Wook ដូចគ្នានឹងលោកបានប្រកាសរៀបការ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង តែក្រោយពីដឹងការពិត គ្រប់គ្នាក៏កាន់តែចោតសួរលោកបន្ថែមទៀតពីជីវិតស្នេហារបស់លោក។

ព្រោះតែភាពធុញទ្រាន lee dong wook ចេញមុខសារភាពលាតត្រដាង​ពី​ឧបសគ្គ​ធំ​បំផុត​ក្នុង​ជីវិត​ស្នេហា​របស់​ខ្លួនថា “ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ណាត់​ជួបនរណា​បាន​ទៀត​ទេ ព្រោះខ្ញុំពិតជា​ខ្ជិល​ណាស់។ អ្នកដឹងទេថា ដើម្បីណាត់ជួបគ្នា មានស្នេហា អ្នក​ត្រូវ​ធ្វើ​ជា​មិត្ត​នឹងមនុស្សម្នាក់នោះសិន។

ខ្ញុំ​មិន​ចាំ​ថា​ត្រូវ​ធ្វើ​បែប​ណាខ្លះ​ទេ ព្រោះខ្ញុំមិនដែលធ្វើវាយូរមកហើយ” ភ្លាមៗនៅពេលដែលគេសួរបន្ថែមថា ចុះលោកចង់ Dating ទេ Lee Dong Wook ឆ្លើយតាមត្រង់ថា “ខ្ញុំចង់ date ប៉ុន្តែខ្ញុំខ្ចិល”។ ពាក្យសារភាពតាមត្រង់របស់លោក នាំភាពអស់សំណើចជាច្រើនដល់ហ្វេនៗ និងមហាជន ហើយអ្នកខ្លហថែមទៀតនិយាយថា ពួកគេក៏កំពុងតែស្ថិតក្នុងស្ថានភាពដូច Lee Dong Wook ថែមទៀត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង