កាលពីថ្ងៃទី 23 កន្លងទៅ Han Ye Seul បានបង្ហោះវីដេអូមួយនៅលើ Channel របស់នាង ជាមួយនឹងចំណងជើងថា “វាកម្លងទៅមួយរយៈហើយដែលខ្ញុំមិនបានហាត់ប្រាណ ដូច្នេះខ្ញុំមានអារម្មណ៍រីករាយ និងហត់នឿយក្នុងពេលតែមួយ ជាអារម្មណ៍ដែលចម្លែក” រួមជាមួយនឹងវីដេអូបង្ហាញពីការហាត់ប្រាណរបស់នាង នៅកន្លែងហាត់ប្រាណ។
ក្នុងលំហាត់ប្រាណដែលនាងទាញចុះ ដោយដៃទាំងពីរក្នុងទម្រង់អក្សរ Y គឺមានប្រយោជន៍សម្រាប់ការអភិវឌ្ឍសាច់ដុំស្មា ដៃ និងខ្នង។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូ Han Ye Seul លើកឧបករណ៍យ៉ាងប៉ិនប្រសប់ ដោយបង្ហាញសាច់ដុំ latissimus dorsi ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយមក វីដេអូនេះបានលុបចោលពាក្យចចាមអារ៉ាមថ្មីៗ ពីអ្នកលេងអ៊ីនធើណែតដែលស្មានថា ខ្សែស្មាដ៏មុតស្រួចរបស់នាង គឺដោយសារការចាក់បំពេញស្មា។
ជាមួយគ្នានេះដែរ Han Ye Seul បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល កាលពីខែមុននៅថ្ងៃទី 7 តាមរយៈការប្រកាសអាពាហ៍ពិពាហ៍របស់នាង បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល 3 ឆ្នាំ តាមរយៈ Channel ផ្ទាល់ខ្លួនរបស់នាង។ នាងបានចែករំលែកថា “ខ្ញុំបានរង់ចាំចែករំលែកដំណឹងដ៏រីករាយនេះ ជាមួយអ្នក subscribe របស់ខ្ញុំ។ ខ្ញុំមានទំនោរនឹងតាមដាននូវអ្វីដែលខ្ញុំស្រឡាញ់ ដូច្នេះមិត្តប្រុសរបស់ខ្ញុំ និងទីបំផុតខ្ញុំបានចុះឈ្មោះអាពាហ៍ពិពាហ៍របស់យើង”។
ការប្រកាសនេះធ្វើឡើងបីឆ្នាំ បន្ទាប់ពីនាងបានលាតត្រដាងពីទំនាក់ទំនងរបស់នាង ជាមួយមិត្តប្រុសដែលមានវ័យក្មេងជាងដប់ឆ្នាំ។ Han Ye Seul ក៏បានចែករំលែករូបថត នៃការក្រេបទឹកឃ្មុំជាមួយស្វាមី នៅកន្លែងដូចជាទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។
ប្រភព៖ Allkpop