ចង់ដឹងអត់ថា Hani និងគូដណ្តឹង អ្នកណាញ៉ែអ្នកណាមុន?

Entertainments-LUMEN

គ្រូពេទ្យចិត្តវិទ្យា Yang Jae Woong ដែលជាគូដណ្តឹងរបស់ Hani សមាជិកក្រុម EXID ថ្មីៗនេះបានបង្ហាញខ្លួននៅលើ Cheoljin Talkcumentary- 4 Inyong Siktak របស់ Channel A ហើយបានចែករំលែកព័ត៌មានលម្អិត អំពីទំនាក់ទំនងរបស់ពួកគេ។

ក្នុងអំឡុងពេលនៃវគ្គនេះ ភ្ញៀវទាំងអស់គ្រោងនឹងជប់លៀងអបអរសម្រាប់ Yang ដែលការភ្ជាប់ពាក្យជាមួយ Hani ត្រូវបានរាយការណ៍កាលពីខែឧសភា បន្ទាប់ពីទំនាក់ទំនងសាធារណៈ ។ ពេលកំពុងញ៉ាំអាហារជាមួយមិត្តភក្តិជិតស្និទ្ធរបស់គាត់ Yang Jae Woong បានបង្ហាញពីរឿងរ៉ាវស្នេហារបស់គាត់ តាំងពីការជួបគ្នាលើកដំបូងរបស់គាត់ជាមួយ Hani រហូតដល់សំណើរការ​ទាក់ទងគ្នា និងសូម្បីតែផែនការក្រេបទឹកឃ្មុំរបស់ពួកគេ។

Yang បានបង្ហាញការភ្ញាក់ផ្អើលថា Hani គឺជាអ្នកដែលបានមកញ៉ែគាត់មុន ដោយការកោតសរសើរពីទំនុកចិត្តរបស់នាង និងបង្ហាញពីក្តីស្រលាញ់របស់គាត់ ចំពោះគូដណ្តឹងរបស់ខ្លួន Hani ផងដែរ “ខ្ញុំ​គិត​ថា​នាង​ឡូយ​ណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ ​ចំពោះភាពក្លាហានរបស់នាង​ផងដែរ។ ខ្ញុំចង់ធ្វើដូចនាង និងកាន់តែមានទំនុកចិត្ត (អំពីការសម្រេចចិត្តរៀបការ)”។

Yang Jae Jin ដែលជាបងប្រុសរបស់ Yang Jae Woong មិនអាចទប់ការសរសើររបស់គាត់ចំពោះ Hani ចំពោះរឿងនេះ។ គាត់​បាន​សរសើរ​បុគ្គលិក​លក្ខណៈ​របស់​នាង​ដោយ​និយាយ​ថា “នាង​ជា​មនុស្ស​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ពេល​ដែល​អ្នក​បាន​ជួប​នាង”។

ទន្ទឹមនឹងនេះដែរ Hani និង Yang Jae Woong ត្រូវបានគេរាយការណ៍ថា នឹងរៀបការនៅខែកញ្ញា ខាងមុខនេះ។

ប្រភព៖ ​Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង