កាលពីថ្ងៃទី 25 ខែកក្កដានេះ ផ្នែករដ្ឋប្បវេណីទី 31 នៃតុលាការក្រុងសេអ៊ូលកណ្តាលបានបញ្ជាឱ្យក្រុមហ៊ុន KeyEast បង់ប្រាក់ឱ្យក្រុមហ៊ុនផលិតរឿង Victory Contents ចំនួន 1,421,470,000 វ៉ុន (ប្រហែល 1 លានដុល្លារអាមេរិក) ជាការខូចខាតសម្រាប់បញ្ហាដែលបណ្តាលមកពីភាពចម្រូងចម្រាសនៅសាលារបស់តារាសម្តែងរូបនេះ។
គួររំលឹកផងដែរថា កាលឆ្នាំ 2021 តារាសម្ដែង Ji Soo បានជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ពីបទ bully និង វិវាទនៅសាលារៀន។ ក្នុងពេលនោះដែរ គាត់បានបង្ហាញខ្លួនជាតួឯកប្រុសនៃរឿងភាគ KBS2 ‘River Where the Moon Rises’ ដែលផលិតដោយ Victory Contents ។
ទោះបីជារឿងនេះបានចាក់ផ្សាយដល់ភាគទី 6 រួចហើយក៏ដោយ ក៏ Ji Soo បានសុំទោសចំពោះភាពចម្រូងចម្រាសរបស់គាត់ ហើយបានលាឈប់ពីតួនាទីរបស់គាត់ជាតួឯកប្រុសរបស់រឿង។ ទីបំផុត តារាសម្ដែង Na In Woo ត្រូវបានសម្ដែងជាតួជំនួស ហើយក្រុមការងារទាំងមូលរបស់រឿងនេះបានបន្តថតរឿងភាគឡើងវិញជាមួយនឹងតួឯកប្រុសថ្មីផងដែរ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីមានភាពចម្រូងចម្រាស នៅសាលារបស់គាត់ Ji Soo បានបញ្ចប់កិច្ចសន្យាជាមួយ KeyEast ហើយបានចុះឈ្មោះចូលបម្រើយោធាជាកាតព្វកិច្ចរបស់គាត់។
នៅឆ្នាំ 2023 បន្ទាប់ពីបញ្ចប់ការបម្រើកាតព្វកិច្ចរបស់គាត់ តារាសម្តែងរូបនេះបានបង្ហើបថាគាត់បានមកដោះស្រាយជាមួយនឹងអ្នកចោទប្រកាន់ការគំរាមកំហែងសាលារបស់គាត់។ ទីបំផុតគាត់ត្រូវបានបង់ប្រាក់រហូតដល់ ១ លានដុល្លារ ទៅឲ្យផលិតកម្ម។
ប្រភព ៖ Allkpop