ចុម! មានគេថា IU និង Lee Jong Suk បែកគ្នា បង្កឲ្យមានការជជែកវែកញែកខ្លាំង

Entertainments-LUMEN

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ការ​បង្ហោះ​មួយបានសរសេរថា “ខ្ញុំ​គិត​ថា Lee Jong Suk និង IU បាន​បែក​គ្នា​ហើយ” បានផ្ទុះឡើងយ៉ាងខ្លាំង ហើយចាប់តាំងពីពេលនោះមក ការបង្ហោះនេះត្រូវបានគេមើលជាង 160K ដង។

នៅក្នុងការបង្ហោះនេះ គេបានអះអាងដោយចង្អុលទៅអត្ថបទមួយអំពី IU និង Lee Jong Suk បានចំណាយពេលថ្ងៃឈប់សម្រាកដាច់ ដោយឡែកពីគ្នា។

ភ្លាមៗ អ្នក​លេង​អ៊ីនធើណែត​ផ្សេង​ទៀត ​បាន​បញ្ចេញ​មតិ​ជាច្រើន ខ្លះដើម្បីការពារគូស្នេហ៍នេះ និងខ្លះទៀតបែជាចង់ឲ្យការបង្ហោះនេះក្លាយជាការពិតទៅវិញ

• “ពួកគេមើលទៅសមជាមួយគ្នាណាស់ អ្នក​ទាំង​ពីរ​គួរ​នៅ​ជាមួយ​គ្នា​រហូត​ដល់​១០០​ឆ្នាំ”។

• “ពួកគេមិនបានបែកបាក់គ្នាទេ។ ពួក​គេ​នឹង​ប្រកាស​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ”។

• “ខ្ញុំចង់អោយគេបែកគ្នា។ ពួកគេមើលទៅមិនសូវសមជាមួយគ្នាទេ”។

• “ខ្ញុំជាអ្នកគាំទ្រ IU ហើយខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថា ពួកគេនៅតែណាត់ជួប” ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង