ចុម! ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញ Ryu Jun Yeol និង Krystal ​ស្និទ្ធស្នាលគ្នា មើល​ការ​ប្រកួត​វាយ​កូន​បាល់!!

Entertainments-LUMEN

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ការ​បង្ហោះ​មួយ​មាន​ចំណង​ជើង​ថា “What’s Up with Ryu Jun Yeol និង Krystal?” បានរីករាយដាលយ៉ាងខ្លាំង ដែលការបង្ហោះមានអ្នកមើលជាង 120K។

ដោយរូបភាពនោះបានបង្ហាញពី Ryu Jun Yeol និង Krystal អង្គុយជាមួយគ្នា ពេលកំពុងមើលការប្រកួតវាយកូនបាល់ US Open ជាមួយគ្នា។ រូបថតនោះត្រូវបានមើលឃើញ ខណៈដែលវា​ក៏​បង្ហាញ​ពី​គូស្នេហ៍របស់ Taylor Swift និង Travis Kelce។

ជាមួយគ្នានេះរូបថតប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមនុស្សជាច្រើន ភ្ញាក់ផ្អើល និងឆ្ងល់ជាខ្លាំង ជាមួយនឹងទំនាក់ទំនងរវាង Ryu Jun Yeol និង Krystal ក្រោយពេលដែលមានចម្រូងចម្រាសដ៏ធំរវាង Ryu Jun Yeol និង han so hee និង hyeri ។ យ៉ាងណាមិញ វាមិនទាន់មានការបញ្ជាក់ណាមួយជាផ្លូវការនោះទេ។

ប្រភព៖ lovekpop95

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង