កាលពីថ្ងៃទី 12 ខែមិថុនា Billboard បានប្រកាសថា Ariana Grande កំពុងចូលរួមជាផ្លូវការក្នុងវេទិកាអ្នកគាំទ្រ និង សិល្បករ ដែលគេស្គាល់ថាជា Weverse ។
លើសពីនេះ Weverse គឺជាវេទិការបស់អ្នកគាំទ្រដ៏ពេញនិយមរបស់ក្រុម K-pop និង សិល្បករអន្តរជាតិគ្រប់រូប អាចបង្កើតទំនាក់ទំនងជាមួយ idol របស់ខ្លួនផ្ទាល់ ។
គួរបញ្ជាក់ដែរថា Weverse បង្កើតឡើងដោយក្រុមហ៊ុន HYBE ដែលអនុញ្ញាតឱ្យសិល្បករចែករំលែកខ្លឹមសាររបស់ខ្លួនផ្តាច់មុខ និង បង្កើនទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកគាំទ្រ ដើម្បីឲ្យកាន់តែស្និទ្ធស្នាល។
ទន្ទឹមនឹងនេះ វត្តមានរបស់ Ariana Grande ក៏បានបង្ហាញការរីកដុះដាលនៅលើវេទិកានេះ ហើយថែមទាំងផ្តល់ឱ្យអ្នកគាំទ្ររបស់នាងនូវឱកាសពិសេស ដើម្បីចូលរួមជាមួយនាងតាមរបៀបថ្មី និងសកម្មភាពមួយចំនួនដែលមើលទៅគួរឱ្យរំភើបណាស់។
ប្រភព ៖ Allkpop
បញ្ចេញមតិយោបល់