គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយ Lisa Manoban ដែលមានសញ្ជាតិថៃ និងបានបង្ហាញខ្លួននៅក្នុង KPOP ក្នុងក្រុម BLACKPINK ហើយទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញទូទាំងពិភពលោក យ៉ាងណាមិញ ថ្មីៗនេះ មានហ្វេនៗជាច្រើនបានប្រទះឃើញ តារាស្រីរូបនេះធ្លាប់បានសម្តែងរឿងកាលពីមុន។

ក្នុងនោះ មនុស្សជាច្រើនបានជ្រាបរួចមកហើយ ពីសមត្ថភាពរបស់ Lisa ព្រោះចាប់តាំងពីបង្ហាញខ្លួនដំបូងមក តារាស្រីរូបនេះតែងតែបង្ហាញ ទេពកោសល្យជាច្រើនផ្នែករបស់នាង ដូចជាអាចរ៉េប រាំ និងច្រៀង ហើយកាន់តែធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺ វាហាក់ដូចជា Lisa បានបង្ហាញថា នាងក៏អាចបន្ថែមការសម្ដែង ចូលទៅក្នុងប្រវត្តិរូប នៃទេពកោសល្យរបស់នាងបានដែរ ។

កាលពីថ្ងៃទី 19 ខែកញ្ញា កន្លងទៅ ឃ្លីបវីដេអូពីរឿងភាគថៃ Beggar Princess ត្រូវបានចែករំលែកយ៉ាងច្រើន បន្ទាប់ពី BLINKs ជនជាតិថៃ បានកត់សម្គាល់ឃើញថា Lisa បានបង្ហាញខ្លួនសម្តែងនៅក្នុងរឿងនេះ នៅពេលដែលកម្មវិធីបានចាក់ផ្សាយក្នុងឆ្នាំ 2006 ដែលពេលនោះ Lisa សម្តែងជាក្មេងស្រីអ្នករាំម្នាក់ អាយុប្រហែល 9 ទៅ 10 ឆ្នាំ មុនពេលដែលនាងចូលហ្វឹកហាត់ក្នុង YG និងបង្ហាញខ្លួនជាមួយ BLACKPINK។

ក្រោយពីវីដេអូត្រូវបានចែកចាយជុំវិញពិភពលោក Lisa ត្រូវបានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើសារជាថ្មី ថានាងមានដុងតាំងពីក្មេង និងមានសមត្ថភាពច្រើន បូករួមជាមួយនឹងភាពស្រស់ស្អាត ចំណែកបច្ចុប្បន្ន Lisa មិនបានចូលរួមប្រលូកនៅក្នុងវិស័យសម្តែងនោះទេ ព្រោះកំពុងមមាញឹកនឹងសិល្បៈតន្រ្តី តែហ្វេនៗក៏នៅតែសង្ឃឹមថា នឹងបានឃើញ Lisa សម្តែងនាពេលអនាគត។

ប្រភព ៖ Koreaboo