ថ្មីៗនេះ វីដេអូ និងរូបថតរបស់គូស្នេហ៍ Lee Kwang-soo និង Lee Sun-bin ដែលធ្វើដំណើរជាមួយគ្នានៅប្រទេសជប៉ុន ត្រូវបានចែករំលែកនៅលើ SNS និងសហគមន៍អនឡាញ។
ជាមួយគ្នានេះដែរ តារាសម្ដែង Lee Kwang-soo និង Lee Sun-bin បានបង្ហាញភាពស្និទ្ធស្នាល និងភាពផ្អែមល្អែមមិនផ្លាស់ប្តូរក្នុងទំនាក់ទំនងស្នេហាជាសាធារណៈដែលមានរយៈពេល 6 ឆ្នាំមកហើយ។
គួរបញ្ជាក់ដែរថា Lee Kwang-soo និង Lee Sun-bin បានសារភាពពីទំនាក់ទំនងរបស់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ 2018 ដោយនិយាយថា “វាមានរយៈពេល 5 ខែហើយចាប់តាំងពីយើងបានចាប់ផ្តើមស្នេហា” ។
លើសពីនេះ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងកម្មវិធី “Running Man” របស់ទូរទស្សន៍ SBS ក្នុងឆ្នាំ 2016 ហើយទំនាក់ទំនងរបស់ពួកគេបានរីកចម្រើនទៅជាស្នេហានៅឆ្នាំ 2018 ។
ទោះជាស្នេហាមានរយៈពេលយូររហូតដល់ ៦ ឆ្នាំ ប៉ុន្តែតារាទាំងពីរនេះ នៅតែរក្សា និង ចំណាយពេលវេលាឲ្យគ្នាទៅវិញទៅមក។
ប្រភព៖ Kbizoom