ចំនុចខ្លះៗ ដែលអ្នកមិនដឹងពីដំណើរជីវិតរបស់ សាក់ឡូ ដែលឆ្លងកាត់ការលំបាក និង ភាពតស៊ូរាប់មិនអស់!

Vachanva-Website-News-LUMEN-Ad

បុរសម្នាក់នេះ បើហៅថា Charlie Chaplin ប្រហែលជាបងប្អូនខ្មែរយើងមិនសូវស្គាល់គាត់ទេ ប៉ុន្តែបើហៅគាត់ថា សាក់ឡូប្រហែលមានអ្នកស្គាល់ច្រើន។

យើងបានដឹងហើយថា សាក់ឡូគឺជាអ្នកសម្តែងកាយវិការកំប្លែងម្នាក់ ដែលធ្វើឲ្យមនុស្សសឹងតែមួយពិភពលោកបានស្គាល់និងចងចាំអស់រាប់សតវត្សមកហើយ។

ដូច្នេះហើយ ងាកមកមើលពីដំណើរជីវិតរបស់បុរសម្នាក់នេះវិញ តើគាត់មានការតស៊ូ និង លះបង់បែបណាខ្លះ នៅពីក្រោយភាពជោគជ័យមួយនេះ។

១.  Charlie Chaplin ជាជនជាតិអង់គ្លេស ដែលធំឡើងមកដោយគ្មានឪពុក រស់នៅជាមួយម្តាយដែលមានជំងឺ និងពោរពេញដោយទុក្ខលំបាក។ គាត់ជាក្មេងម្នាក់ដែលមានក្តីស្រមៃចង់ធ្វើជាតារាសម្តែង ហើយចាប់ផ្តើមសម្តែងតាំងពីក្មេងដើម្បីយកលុយមកផ្គត់ផ្គង់គ្រួសារ។

២. ការតែងខ្លួនរបស់ Charlie Chaplin គឺមានឈ្មោះថា The Trump ដែលសំដៅទៅលើបុរសម្នាក់ដែលពាក់មួកធំពីលើក្បាល និង មានពុកមាត់បន្តិចនៅក្រោមច្រមុះ។  ប៉ុន្តែការតែងខ្លនបែបនេះ ក៏ធ្វើឲ្យអ្នកទស្សនា ចូលចិត្ត និង ស្អប់ផងដែរ ដោយភាពយន្តដំបូងៗរបស់គាត់ គឺលេងបែបមនុស្សឈ្លើយតែម្តង មានកាយវិការខ្លះកំប្លែង និង កាយវិកាខ្លះទៀតលេងជ្រុលហួសហេតុតែម្តង ប៉ុន្តែចំនុចទាំងនេះធ្វើឲ្យគាត់បានសហការជាមួយក្រុមហ៊ុនដល់ទៅ

៣. ក្នុងឆ្នាំ 1921 ដោយសារតែមានគូប្រជែងច្រើន Charlie Chaplin ចាប់ផ្តើមបង្កើតក្រុមហ៊ុន និង ដឹកនាំសម្តែងរឿងដោយខ្លួនឯង។ រឿងដំបូងដែលគាត់បានដឹកនាំម្តែងនោះគឺរឿង The Kid ដែលជារឿងមួយមានទាំងភាពកំប្លែង ទុក្ខសោក និង ការយំយែកនៅក្នុងនោះ។ រឿងមួយនេះហើយដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍គាត់កាន់តែខ្លាំងឡើង។

៤. ក្នុងឆ្នាំ 1925 Charlie Chaplin សម្តែងនៅក្នុងរឿង The Gold Rush ជារឿងមួយដែលទាក់ទងនឹងស្នេហាប្រុសស្រី ដែលរឿងមួយនេះហើយ ផ្លាស់ប្តូរជីវិត Charlie Chaplin ឲ្យក្លាយជាមហាសេដ្ឋីតែម្តង។

៥. ដោយសារផលិតរឿងដែលតែពាក់ពន្ធ័ នឹងនយោបាយរវាងប្រទេស និង ប្រទេស ធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ Charlie Chaplin យ៉ាងធ្ងន់ធ្ងរ ដោយកេរ្តិ៍ឈ្មោះដ៏ល្បីរបស់គាត់ ត្រូវបានធ្លាក់ចុះម្តងបន្តិចៗ និង មានអ្នករិះគន់ពេញទំហឹង សូម្បីតែនិយាយក៏ខុសដែរ។

៦. ក្រោយពីបាត់បង់ប្រជាប្រិយភាព Charlie Chaplin ក្លាយជាជនភៀសខ្លួន និង ជាតារាម្នាក់សឹងនឹងត្រូវបានគេបំភ្លេចចោល។ ការគាំទ្រ និង ពាក្យសម្តីល្អៗលែងមានតទៅទៀត មានតែពាក្យរិះគន់ និង ជេរស្តីប៉ុណ្ណោះដោយសារតែគាត់ដើរលើផ្លូវនរយោបាយច្រើនពេក។

ជាចុងក្រោយជីវិតរបស់ តារាសម្តែងរូបនេះបានបញ្ចប់ទៅដោយល្អ ក្រោយពីនរយោបាយចាស់បានផ្លាស់ប្តូរ ហើយចាប់ផ្តើមលើកកេរ្តិ៍ឈ្មោះ និង ស្នាដៃនិពន្ធរឿងរបស់គាត់ មកចាក់ផ្សាយជាថ្មី និង ត្រុវបានគេសរសើរពីទេពកោសល្យផងនោះ ទើប Hollywood បានប្រគល់ពានរង្វាន OScar មួយទៅឲ្យគាត់ ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យសិល្បៈយូរជាងគេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង