អ្នកគាំទ្រទាំងអស់ ពិតជាអាចយល់ស្របថា Sandara Park មើលទៅស្រស់ស្អាតគ្រប់ពេល ចាប់តាំងពីពេលដែលនាងបង្ហាញខ្លួនដំបូង រហូតមកដល់ពេលនេះ ហើយសម្រស់របស់នាង គឺមិនអាចកាត់ថ្លៃបានឡើយ។

ក្នុងនោះ ក្នុងការថតរូបជាមួយទស្សនាវដ្ដី W Sandara Park បានធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំង ជាមួយនឹងរូបភាពនៅតែជាក្មេងយុវវ័យរបស់នាង បើទោះបីជាមានអាយុ 39 ឆ្នាំក៏ដោយ ក៏នាងមើលទៅហាក់ដូចជាអ្នកដែលនៅតែមានអាយុ 20 ឆ្នាំ។

គួររំលឹកផងដែរថា Sandara បានបង្ហាញខ្លួនដំបូង នៅពេលនាងមានអាយុ 25 ឆ្នាំ ដែលចាស់ជាងតារាចម្រៀង idol ភាគច្រើនបន្តិច។ មិនយូរប៉ុន្មាន នាងបានឆក់យកបេះដូងអ្នកគាំទ្រក្នុងស្រុក និងជុំវិញពិភពលោក ក្រោយពេលដែលនាងបានពង្រឹងជំហររបស់នាង យ៉ាងឆាប់រហ័សក្នុងនាមជាអ្នក ដែលមានភាពស្រស់ស្អាត និងមន្តស្នេហ៍។




បញ្ចេញមតិយោបល់