បវរកញ្ញាចក្រវាល(Miss Universe ) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលគ្រប់គ្រងដោយអង្គការបវរកញ្ញាចក្រវាលដែលមានមូលដ្ឋាននៅប្រទេសថៃ និងម៉ិកស៊ិក។ ជាមួយនឹងកម្មវិធី Miss World, Miss International, and Miss Earth កម្មវិធី Miss Universe គឺជាកម្មវិធីប្រកួតសម្រស់មួយក្នុងចំណោមកម្មវិធីប្រកួតសម្រស់ដ៏ធំទាំងបួននេះ។
អង្គការបវរកញ្ញាចក្រវាល បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ JKN Global Group និង Legacy Holding Group USA Inc. ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនអាមេរិកម៉ិកស៊ិក Legacy Holding តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JKN Legacy Inc។ ការតស៊ូមតិរបស់ Miss Universe គឺ “បញ្ហាមនុស្សធម៌ និងជាសំឡេងដើម្បីជះឥទ្ធិពលដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពិភពលោក។
ចំណងជើង “បវរកញ្ញាចក្រវាឡ(Miss Universe )” ត្រូវបានប្រើជាលើកដំបូងដោយ International Pageant of Pulchritude ក្នុងឆ្នាំ 1926 ។ ការប្រលងនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 1935 នៅពេលដែលវិបត្តិសេដ្ឋកិច្ចដ៏ធំ និងព្រឹត្តិការណ៍ផ្សេងទៀតមុនសង្គ្រាមលោកលើកទី 2 បាននាំកម្មវិធីនេះបាត់បង់ទៅវិញ។ យ៉ាងណាមិញកម្មវិធីប្រកួតសម្រស់នេះមិនបានស្លាប់រហូតនោះទេ គឺមានការបង្កើតមកវិញជាហូរហែរមកដល់បច្ចុប្បន្ន គ្រាន់តែផ្លាស់ប្តូរអ្នកឧបត្ថម្ភ និងអ្នកគ្រប់គ្រងតែប៉ុណ្ណោះ។
យ៉ាងណាមិញ Miss Universe មានច្រើនសិបឆ្នាំមកហើយ តែខាងក្រោមនេះយើងលើកយកតែម្ចាស់ម្កុដ Miss Universe ពីឆ្នាំ ២០១០ មកដល់២០២៤ ឲ្យអ្នកទាំងអស់គ្នាស្គាល់តែប៉ុណ្ណោះ។
ម្ចាស់ម្កុដ Miss Universe 2010 គឺ Ximena Navarrete ដែលមកពីប្រទេសម៉ិកស៊ិកូ ហើយឆ្នាំនោះនាងមានអាយុ២២ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2011 គឺ Leila Lopes ដែលមកពីប្រទេស Angola ហើយឆ្នាំនោះនាងមានអាយុ២៥ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2012 គឺ Olivia Culpo ដែលមកពីប្រទេស United States ហើយឆ្នាំនោះនាងមានអាយុ២០ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2013 គឺ Gabriela Isler ដែលមកពីប្រទេស Venezuela ហើយឆ្នាំនោះនាងមានអាយុ២៥ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2014 គឺ Paulina Vega Dieppa ដែលមកពីប្រទេស Colombia ហើយឆ្នាំនោះនាងមានអាយុ២២ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2015 គឺ Pia Alonzo Wurtzbach ដែលមកពីប្រទេស ហ្វីលីពីន (Philippines) ហើយឆ្នាំនោះនាងមានអាយុ២៦ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2016 គឺ Iris Mittenaere ដែលមកពីប្រទេស បារាំង (France) ហើយឆ្នាំនោះនាងមានអាយុ២៤ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2017 គឺ Demi-Leigh Nel-Peters ដែលមកពីប្រទេស South Africa ហើយឆ្នាំនោះនាងមានអាយុ២២ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2018 គឺ Catriona Gray ដែលមកពីប្រទេស ហ្វីលីពីន ហើយឆ្នាំនោះនាងមានអាយុ២៤ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2019 គឺ Zozibini Tunzi ដែលមកពីប្រទេស South Africa ហើយឆ្នាំនោះនាងមានអាយុ២៦ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2020 គឺ Andrea Meza ដែលមកពីប្រទេសMexico ហើយឆ្នាំនោះនាងមានអាយុ២៦ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2021 គឺ Harnaaz Sandhu ដែលមកពីប្រទេសឥណ្ឌា ហើយឆ្នាំនោះនាងមានអាយុ២១ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2022 គឺ R’Bonney Gabriel ដែលមកពីប្រទេស United States ហើយឆ្នាំនោះនាងមានអាយុ២៨ឆ្នាំ។
ម្ចាស់ម្កុដ Miss Universe 2023 គឺ Sheynnis Palacios ដែលមកពីប្រទេស Nicaragua ហើយឆ្នាំនោះនាងមានអាយុ២៣ឆ្នាំ។
ម្ចាស់ម្កុដឆ្នាំនេះ គឺ បានទៅលើប្រទេសដាណឺម៉ាក ដែលបានគ្រងមកុដនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងម៉ិកស៊ិកូ ប្រទេសម៉ិកស៊ិកូ មានអាយុ ២១ឆ្នាំ។
យ៉ាងណាមិញ ឆ្នាំនេះក៏ជាឆ្នាំល្អមួយសម្រាប់ Miss Universe តំណាងកម្ពុជាផងដែរ ដែលអ្នកនាង ប្រាសាទ ដាវីន អាចចូលដល់តារាង TOP 30 ហើយអ្នកគាំទ្រក៏សង្ឃឹមថាកម្ពុជាអាចឡើងបន្តនៅឆ្នាំក្រោយទៀត។