នៅថ្ងៃទី 21 ខែកញ្ញា នេះ Sports Seoul បានរាយការណ៍ថា Rosé បានបន្តកិច្ចសន្យារបស់នាងជាមួយ YG Entertainment បន្ទាប់មករបាយការណ៍បានបញ្ជាក់ថា សមាជិកផ្សេងទៀតគឺ Jisoo Jennie និង Lisa នឹងចុះហត្ថលេខាជាមួយផលិតកម្មផ្សេងគ្នា។

ក្នុងនោះ របាយការណ៍បន្ថែមថា YG Entertainment បច្ចុប្បន្ន កំពុងចរចារលើកិច្ចព្រមព្រៀងមួយ ក្នុងចំណោមសមាជិកបីនាក់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយក្នុងនាមជាសមាជិក BLACKPINK រយៈពេលប្រាំមួយខែក្នុងមួយឆ្នាំ។

កិច្ចសន្យាកូនកាត់នេះ គឺស្រដៀងទៅនឹងកិច្ចព្រមព្រៀងរបស់ SM Entertainment ជាមួយ Eunhyuk Donghae និង Kyuhyun សមាជិកក្រុម Super Junior ។ លើសពីនេះ YG Entertainment ក៏បានឆ្លើយតបនឹងអត្ថបទរាយការណ៍នេះ ដោយបង្ហាញថាពួកគេនៅតែចរចាជាមួយសមាជិកដែលនៅសល់នៅឡើយ “គ្មានអ្វីត្រូវបានសម្រេចចិត្តនៅឡើយទេ យើងនៅតែកំពុងចរចា”។

ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់