ថ្មីៗនេះ Vincent Wong បានប្រកាសនឹងចាកចេញពី TVB ដោយមិនចុះកុងត្រាបន្តទៀតទេ

Vachana-Website-News3-Entertainment-Ad

នៅក្នុងពីធីសម្ភោធ រឿងភាគថ្មីរបស់ TVB Darkside Of The Moon នៅទីក្រុង Shenzhen កាលពីថ្ងៃទី៥ ខែធ្នូ Vincent Wong បានធ្វើឲ្យអ្នកគាំទ្រ និង ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងនៅពេលដែលគាត់បានប្រកាសថា នឹងចាកចេញពី TVB ។  

លើសពីនេះ នៅក្នុងបទសម្ភាសន៍មួយ លោក Vincent បានចែករំលែកថា កាលពី ៦ខែមុន កិច្ចសន្យារបស់លោកនៅក្នុង TVB បានបញ្ចប់ ហើយតារាសម្តែងប្រុសរូបនេះមិនបានបន្តកិច្ចសន្យារបស់គាត់ទៀតទេ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រនៅតែអាចរំពឹងថានឹងឃើញគាត់នៅក្នុងរឿងភាគរបស់ TVB បន្តទៀត ខណៈដែលគាត់នឹងអាចចូលរួមសម្តែងជាមួយស្ថានីយ៍ដទៃទៀត។ 

ក្រោយពីចប់កុងត្រា ស្ថិតក្នុងការពិចារណា ហើយនឹងមិនទាន់បានចុះកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រងមួយណា ទើបសិល្បកររូបនេះ ត្រូវចាត់ចែងការងារដោយខ្លួនឯង ដែលជាបញ្ហាប្រឈមសម្រាប់លោកផងដែរ។ បន្ថែមពីនេះ តារាសម្តែងរូបនេះ នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​ជាមួយ​អតីត​សហការី​ដូច​ជា Tavia Yeung និង Rosina Lam ក្នុង​រឿង Darkside Of The Moon វិញ។

ប្រភព ៖ todayonline.com 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង