ទីបំផុត Mandy Wong បានរៀបការជាមួយ​មិត្ត​ប្រុស ដែលទាក់ទងគ្នារយៈពេល​១០​ឆ្នាំ

Vachana-Website-News-Entertainment-Ad-2

Mandy Wong បានប្រកាសថានាង និង នាយកប្រតិបត្តិគ្រឿងអលង្ការ Anthony Chim បានរៀបការហើយ! គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្ថិរភាពអស់រយៈពេលមួយទសវត្សរ៍មកហើយ។

ថ្មីៗនេះ នៅក្នុងរូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍របស់ខ្លួន Mandy Wong បានបង្ហាញពីសុភមង្គល និងស្នាមញញឹមយ៉ាងមានក្តីសុខរបស់ខ្លួន។ មិនតែប៉ុណ្ណោះ អមជាមួយរូបថតមានតែទម្រង់ចំហៀងរបស់កូនកំលោះ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានសរសេរថា “ខ្ញុំតែងតែជឿថា ខ្លួនឯងជានារីដែលមានសំណាងខ្លាំងណាស់ ព្រោះ ខ្ញុំតែងទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីមនុស្សដែលស្រឡាញ់ខ្ញុំ! ពេលនេះយើងទាំងពីរអ្នកបានរៀបការហើយ! ខ្ញុំអរគុណអ្នកហើយដែលបំពេញវាឲ្យខ្ញុំ។

លើសពីនេះ នាងបានបាន​បញ្ជាក់​ និងឆ្លើយ​តប​ទៅ​នឹង​ការ​សារព័ត៌មានថា «​អរគុណ​អ្នក​រាល់​គ្នា​សម្រាប់​ពរជ័យមួយនេះ  តាមពិតទៅស្នេហានេះមកដល់ថ្ងៃនេះបានមិនមែនដោយសារតែមិត្តប្រុសរបស់នាងជាអ្នកមាននោះទេ  ប៉ុន្តែមកពីយើងទាំងពីរតែងតែយល់ពីគ្នា និង មិនមែនគិតតែពីចង់បានផលប្រយោជន៍របស់ម្ខាងទៀតនោះទេ។ មិនតែប៉ុណ្ណោះ ពួកយើងតែងតែមានគម្រោងរៀបការជាមួយគ្នា និងមានគោលដៅរួមគ្នាសម្រាប់អនាគតរបស់ពួកយើង ហើយរីករាយនឹងជីវិតសាមញ្ញដែលយើងមាន នៅទីបំផុតយើងក៏បានធ្វើវាឲ្យក្លាយជាការពិត។ 

បន្ថែមពីនេះ មិត្តល្អរបស់ Mandy គឺ  Elaine Yiu បានបង្ហាញក្តីរំភើបរបស់នាងថា “វាជាឱកាសដ៏រីករាយមួយដែលនាងពិតជារំភើបជំនួសមិត្តនាងជាខ្លាំង ប៉ុន្តែយ៉ាងណា ទី​បំផុត​មិត្តរបស់នាងបានរៀបការ និងស្វែងរកសុភមង្គលក្នុងជីវិតបានហើយ។

ប្រភព ៖ Jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង