ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបង្កើតមាតិកា Galaxy Corporation បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Jisoo សមាជិកក្រុម BLACKPINK ដែលនេះបន្ទាប់ពីមានព័ត៌មានថា YG Entertainment មិនបានចុះកុងត្រាជាមួយសមាជិកក្រុម BLACKPINK ទាក់ទងនឹងសកម្មភាពទោលរបស់ពួកគេ តែYG Entertainment ត្រូវបានចុះហត្ថលេខា ដើម្បីគ្រប់គ្រងសកម្មភាពក្រុមរបស់ពួកគេនៅតែដដែល។

ក្រោយមកភ្លាមៗ Galaxy បានបដិសេធពាក្យចចាមអារ៉ាមនេះយ៉ាងតឹងរ៉ឹង ដោយ iMBC បានទាក់ទងទៅក្រុមហ៊ុនដើម្បីពិនិត្យមើលការពិត ហើយពួកគេបានបដិសេធយ៉ាងតឹងរ៉ឹង នូវពាក្យចចាមអារ៉ាមទាំងអស់នៅពេលដែលឈ្មោះ Jisoo ត្រូវបានគេលើកឡើង។

ដោយសារដំណើរការនៃការផ្លាស់ប្តូរភ្នាក់ងារមានភាពលំបាក និងស្មុគស្មាញ ប្រព័ន្ធផ្សព្វផ្សាយបានសួរទៅកាន់ Galaxy ថាតើមានអ្វីកើតឡើង នៅក្នុងដំណើរការនៃការព្យាយាម ដើម្បីទទួលបានកិច្ចសន្យាជាមួយ Jisoo ក្រុមហ៊ុនបានបញ្ជាក់ថា “មានមនុស្សជាច្រើនបានទាក់ទងទៅពួកគេ ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពមួយនេះស្វែងរកការពិត”។

យើងបានទទួលការហៅទូរសព្ទជាច្រើនអំពីវា ប៉ុន្តែវាមិនពិតទេ ប្រសិនបើមានរឿងបែបនេះកើតឡើង យើងនឹងប្រាប់អ្នកឱ្យដឹង។
គួររំលឹកផងដែរថា ថ្មីៗនេះ Galaxy Corporation បានចុះហត្ថលេខាជាមួយ G-DRAGON បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយ YG Entertainment ត្រូវបានបញ្ចប់។
ប្រភព៖ Koreaboo