កាលពីរសៀលថ្ងៃទី ២៣ Jihyo សមាជិកក្រុម TWICE បានបង្ហោះរូបជាច្រើនសន្លឹក ដែលបានបង្ហាញពីវត្តមាននៃការចូលរួមក្នុងកម្មវិធី AMI – Alexandre Mattiussi Men’s 2025 Spring/Summer show នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លើសពីនេះ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ក្នុងឈុតអាចខ្មៅភ្លឺរំលេច និង សំយេសស្មារ នៅក្នុងកម្មវិធីយ៉ាងប្រណីតនេះ ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាសម្លឹងមើលតារាស្រីរូបនេះមិនដាក់ភ្នែក ព្រមទាំងសរសើរពីសម្រស់ក៏ដូចជារូបរាង និង ស្បែកដ៏ពិសេសរបស់នាង។
ទន្ទឹមនឹងនេះដែរ ក្រុម TWICE របស់ Jihyo គ្រោងនឹងចេញអាល់ប៊ុមពេញលេញថ្មីរបស់ពួកគេដែលមានចំនងជើង ‘DIVE’ នៅថ្ងៃទី 17 ខែកក្កដា នៅប្រទេសជប៉ុនផងដែរ។
បញ្ចេញមតិយោបល់