នៅថ្ងៃទី 13 ខែមិថុនា នេះ Jin បានរៀបចំព្រឹត្តិការណ៍អោបពិសេសមួយ ដែលមានន័យថាជាបទពិសោធន៍វិជ្ជមានមួយ សម្រាប់អ្នកគាំទ្រក្នុងការប្រាស្រ័យទាក់ទងជាមួយ idol បន្ទាប់ពីត្រូវបានរំសាយចេញពីយោធា។
ខណៈពេលដែលមាន ARMY ជាច្រើន បានតម្រង់ជួរចូលមកអោប Jin ម្តងម្នាក់នោះ គេបានសង្កេតឃើញថា មាន ARMY ម្នាក់បានព្យាយាមថើបថ្ពាល់ Jin ហើយពេលនោះ Jin បានងាកមុខចេញ និងបង្ហាញទឹកមុខមិនស្រួល ។
នៅពេលដែលរូបថត និងវីដេអូត្រូវបានបង្ហោះ អ្នកនិយមលេងអ៊ីនធើណែតមានការខឹងសម្បារ ចំពោះអ្វីដែលពួកគេបានឃើញ ដោយចែករំលែកថា ARMY ម្នាក់នេះមានឱកាសដ៏អស្ចារ្យជាមួយ Jin ហើយ ដោយបានអោបជាមួយគាត់ ជំនួសឲ្យ ARMY ជាច្រើនទៀត ដែលគ្មានសំណាងមួយនេះ តែពួកគេចង់ទាញយកប្រយោជន៍ពីគាត់បន្ថែមទៀត ធ្វើឲ្យយគាត់មានអារម្មណ៍មិនស្រួលទៅវិញ។
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់