ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញថា ខ្លួននិងលោក G-Devith បាននឹងកំពុងតែទិញរថយន្តថ្មី ដែលជារថយន្តក្នុងក្តីស្រម៉ៃរបស់លោក G-Devith គឺរថយន្តម៉ាក Lamborghini ។
ក្នុងនោះ រថយន្តមួយនេះត្រូវបានគេស្គាល់ថា ជារថយន្តម៉ាក lamborghini aventador ដែលមានតម្លៃដល់ទៅខ្ទង់កន្លះលានដុល្លាឯណោះ បន្ថែមពីនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានសរសេរថានៅ Caption ដែរថា “Hi 2024 dream come true Welcome home little boy”។
ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមបញ្ចេញមតិអបអរដល់សមទ្ធិផលថ្មីរបស់ គូរស្នេហ៍ល្បីមួយគូនេះផងដែរ។
បញ្ចេញមតិយោបល់