ប្រភេទមនុស្សទាំង5 ដែលងាយនឹងធាត់ ទោះញ៉ាំតិចក៏នៅតែឡើងទម្ងន់

Vachana-Website-News1-Entertainment
មានធ្លាប់ឆ្ងល់ខ្លួនឯងខ្លះអត់ថា ពេលខ្លះញ៉ាំតិចឬខំតមអាហារយ៉ាងណាក៏នៅតែឡើងគីឡូ និង មិនងាយស្រកសោះ? មូលហេតុទាំងនេះមកពីអ្នកស្ថិតនៅក្នុងក្រុមមនុស្សទាំង៥ ប្រភេទដែលនឹងបង្ហាញនៅខាងក្រោមនេះ ដែលងាយ​នឹងធាត់​ខ្លាំង ទោះបីជា​ញ៉ាំ​តិច​ក៏​នៅតែ​ឡើង​ទម្ងន់​ដដែល៖
១. អ្នកដែលមានសម្ពាធឈាមទាប ឬជាតិស្ករក្នុងឈាមទាប
ជាទូទៅប្រសិនបើអ្នកជាមនុស្សដែលមានសម្ពាធឈាមទាប ធ្វើឲ្យមុខងារសរសៃប្រសាទស៊ីមេទ្រីខ្សោយ ដែលនឹងធ្វើឱ្យដំណើរការរំលាយជាតិខ្លាញ់ក្នុងរាងកាយមិនសូវមានប្រសិទ្ធភាព ជាហេតុធ្វើឱ្យការឡើងទម្ងន់កាន់តែលឿន។
២. មនុស្សដែលមានសីតុណ្ហភាពក្នុងរាងកាយទាប 
មនុស្សដែលឧស្សាហ៍មានសីតុណ្ហភាពរាងកាយទាប ដូចជា ដៃ ជើង ត្រជាក់បង្ហាញថា ប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់អ្នកខ្សោយ ហើយប្រសិទ្ធភាពនៃការបំបែកខ្លាញ់ក៏ខ្សោយផងដែរ។ នេះជាមូលហេតុ ដែលអាចបណ្តាលឱ្យធាត់ ហើយអ្នកដែលឧស្សាហ៍ ត្រជាក់ដៃជើង វិលមុខ ឈឺក្បាល និងថប់បារម្ភក៏ងាយនឹងឡើងជាតិស្ករក្នុងឈាមដោយមិនដឹងខ្លួន។
៣. មនុស្សដែលឆាប់អស់កម្លាំង
ប្រព័ន្ធសរសៃប្រសាទស្វយ័តអាចជំរុញការបំបែកខ្លាញ់ និងផលិតថាមពលដែលត្រូវការដោយរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានប្រព័ន្ធសរសៃប្រសាទស្វយ័តខ្សោយ មិនសូវមានលទ្ធភាពបង្កើតថាមពលដែលត្រូវការដោយរាងកាយនោះទេ ដូច្នេះហើយ ពួកគេនឹងមានអារម្មណ៍នឿយហត់ជាងមនុស្សធម្មតា។ បន្ថែមពីនេះនៅពេលដែលអ្នកឆាប់អស់កម្លាំងរាងកាយអ្នកនិងឆាប់ឃ្លានដែលជាហេតុដែលធ្វើឲ្យអ្នកញ៉ាំបានច្រើនជាងធម្មតា។
៤. មនុស្សដែលបែកញើសតិច
ការបែកញើសគឺជាវិធីល្អមួយសម្រាប់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពនៃរាងកាយ។ ជាធម្មតាមនុស្សដែលមិនសូវមានញើសច្រើន សមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពនឹងចុះខ្សោយ ដូច្នេះវាកាន់តែងាយស្រួលក្នុងការឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។ លើសពីនេះមនុស្សដែលមិនសូវបែកញើស គឺមិនសូវបញ្ចេញជាតិពុលចេញមកក្រៅនោះទេ ដែលជាមូលហេតុដែលមិនងាយឲ្យស្រកទម្ងន់។
៥. មនុស្សដែលគេងមិនសូវលក់ និង គេងមិនគ្រប់
អ្នក​ដែល​គេង​យឺត គេង​មិន​លក់ គេង​តិច​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ហានិភ័យ​នៃ​ជំងឺ​ធាត់​ គឺ​ខ្ពស់​ខ្លាំងព្រោះនៅពេលដែលអ្នកគេងមិនគ្រប់នៅពេលយប់អ្នកអាចនឹងងងុយគេងនៅពេលថ្ងៃ ដែលនៅពេលដែលអ្នកគេងថ្ងៃ ក៏គេងខុសពេល ជាហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។
ការឡើងទម្ងន់ខ្លះមិនមែនបណ្តាលមកពីការញ៉ាំអាហារទាំងអស់នោះទេ ប៉ុន្តែក៏មិនគួរញ៉ាំអាហារណាដែលមានខ្លាញ់ច្រើនរាល់ថ្ងៃពេកដែរ។ ការញ៉ាំអាហារច្រើនទោះបីជាអ្នកមិនស្ថិតក្នុងក្រុមមនុស្សខាងលើក៏ដោយ ក៏អ្នកនៅតែឡើងទម្ងន់ដោយសារតែអ្នកញ៉ាំអាហារដែលកាឡូរីច្រើន។
ប្រភព៖ guu.vn.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង