ផ្កានីមួយៗស្រស់ស្អាតណាស់ វាមានក្លិនក្រអូប និងទាក់ទាញខ្លាំងសម្រាប់អ្នកចូលចិត្តផ្កា។ ទោះបីជាផ្កាទាំងអស់អាចមើលទៅស្រស់ស្អាត និងទាក់ទាញភ្នែកក៏ដោយ ប៉ុន្តែមានផ្កាមួយចំនួនបែរជាមានអត្ថន័យអវិជ្ជមានទៅវិញ។ ខាងក្រោមនេះជា អត្ថន័យមួយចំនួនដែលអ្នកគួរដឹងពេលទទួលបានផ្កាទាំងនេះ និង ជ្រើសរើសសម្រាប់ជូននរណាម្នាក់ ៖
១. Tulips ក្រហម
ផ្កា Tulips ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងមនោសញ្ចេតនា ប៉ុន្តែ អត្ថន័យអវិជ្ជមាននៃ tulip ពណ៌ក្រហម តំណាងឱ្យការឈ្លានពាន គ្រោះថ្នាក់ និងកំហឹង ដូចនេះ អ្នកគួរតែប្រយត្ន័នៅពេលទទួលយកផ្កាមួយប្រភេទនេះ។

២. Dahlia ខ្មៅ
dahlias ខ្មៅ គឺជាផ្កាពណ៌ Burgundy ខ្មៅងងឹតដែលអាចមើលទៅស្រស់ស្អាតសម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាមានអត្ថន័យមិនល្អខ្លាំងដែលអ្នកមិនបានដឹង។ ផ្កា Dahlia ខ្មៅតំណាងឱ្យអំពើអាក្រក់ និងភាពមិនស្មោះត្រង់ និង ជារឿយៗពួកគេក៏ជានិមិត្តរូបនៃភាពក្បត់ ការវិនាស និងអារម្មណ៍អវិជ្ជមានផ្សេងទៀត។

៣. Petunia
ផ្កា petunia ទោះបីជាវាស្រស់ស្អាតបែបណា ប៉ុន្តែជារឿយៗធ្វើឱ្យមនុស្សភ្ញាក់ផ្អើល និង មិនរីករាយទេ ដោយសារតែអត្ថន័យអវិជ្ជមានរបស់ផ្កាមួយប្រភេទនេះ។ ម្យ៉ាងទៀត ផ្កានេះ បង្ហាញពីអារម្មណ៍ដ៏ជ្រាលជ្រៅនៃការអន់ចិត្ត កំហឹង និងបញ្ហាជាដើម។

៤. Aconite
ផ្កា aconite គឺស្រស់ស្អាតខ្លាំងណាស់ទោះជាយ៉ាងណា បើក្រឡេកមើលវាយ៉ាងជិតស្និទ្ធវាអាចមើលទៅមិនធម្មតាដូចអ្នកគិតឡើយ។ ផ្កានេះមានពណ៌ស្វាយរាងចាស់ ដែលតំណាងឱ្យភាពមិនថ្លៃថ្នូរ ការអួតអាង និងភាពល្អក់កករ។ ទោះបីវាជាផ្កាដែលមានរូបរាងស្អាតក៏ដោយ វាមានន័យវាអាចមិនល្អដូចផ្កានោះទេ។

៥. Cyclamen
ផ្កា Cyclamen គឺជាផ្កាដ៏ផ្អែមល្ហែម និងគួរឱ្យស្រលាញ់ ប៉ុន្តែវាបែរជាមានអត្ថន័យថាបែកគ្នា ឬក៏លាគ្នាទៅវិញ។ ផ្កាដ៏ស្រស់ស្អាតនេះ អាចមិនមែនជាអំណោយដ៏ល្អក្នុងការជូនទៅនរណាម្នាក់ឡើយ។

៦. Butterfly Weed
អត្ថន័យអវិជ្ជមាននៃផ្កាត្រូវបានគេស្គាល់យ៉ាងច្បាស់ ព្រោះវាតំណាងឲ្យ ការចាកចេញ ឬ ការមិនចង់ឲ្យមានអ្នកណាមករំខានអ្នក ហេតុនេះ ហើយបានជាអ្នកប្រហែលជាមិនបានឃើញផ្កានេះច្រើនដូចផ្កាដ៏ទៃទៀតឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វល់ខ្វាយពីទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់ ចូរកុំផ្ញើស្មៅមេអំបៅឱ្យពួកគេឲ្យសោះ។

៧. កុលាបខ្មៅ
ផ្កាកុលាបខ្មៅ គឺប្រហែលមានអត្ថន័យមិនល្អប៉ុន្មានទេ ព្រោះវាតំណាងឲ្យ ការស្លាប់ និងការកាន់ទុក្ខ និងអារម្មណ៍សោកស្តាយ ដែលអ្នកគួរតែជៀសវាងផ្កាមួយប្រភេទនេះ ព្រោះវាមិនមែនជាផ្កាធម្មតាដូចដែលអ្នកបានឃើញឡើយ។

រូបរាងអាចបោកបញ្ឆោត ជាពិសេសផ្កា ព្រោះ វាជាការសំខាន់ណាស់ដែលត្រូវដឹងពីអត្ថន័យពិសេសរបស់ផ្កាមុនពេលអ្នកចង់ឲ្យទៅ មិត្តភ័ក្តិ សមាជិកគ្រួសារ ឬដៃគូ។ ផ្កាខ្លះស្រស់ស្អាត ប៉ុន្តែបង្កប់អត្ថន័យមិនល្អទៅវិញ រីឯ ផ្កាខ្លះមើលទៅសាមញ្ញ ប៉ុន្តែបែរជាមានន័យល្អសម្រាប់ទៅវិញ។
ប្រភព ៖ yourtango.com