មកស្គាល់ ទេពធីតា វាយកូនបាល់លើតុ របស់ជប៉ុន ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងលើសអ៊ីនធើណែត

Vachana-Weibsite-News-LUMEN-Ad

Kikuchi Hinako កើតក្នុងឆ្នាំ 2004 បច្ចុប្បន្នជានិស្សិតនៅសាកលវិទ្យាល័យ Tokyo Women’s Sports University និង ជាសមាជិកនៃក្លឹបវាយកូនបាល់លើតុរបស់សាកលវិទ្យាល័យ។ បច្ចុប្បន្ន នាង​កំពុង​ទទួល​បានភាព​ល្បីល្បាញ​ពី​រូបថត​នាង​កំពុង​រើស​បាល់​ក្នុង​ការ​ប្រកួត T-League។

មិនតែប៉ុណ្ណោះ Kikuchi Hinako ត្រូវបានមនុស្សជាច្រើនដាក់ nickname ឲ្យនាងថា ទេពធីតា វាយកូនបាល់នៅលើតុ របស់ជប៉ុនផងដែរ។ ភាពទាក់ទាញ និង ការចាប់រម្មណ៍ដ៏ល្បីល្បាញនេះ ដោយសាររូបរាងដ៏ស្រស់ស្អាត និងជំនាញលេងដ៏ល្អរបស់នាង។

បន្ថែមពីនេះ នារី​ម្នាក់​នេះ​មាន​សម្រស់​បែប​«​​ទេពធីតា»​ជាមួយនឹង​ស្បែក​ស​ម៉តរលោង ភ្នែក​មូល​ធំ និង​ស្នាមញញឹម​ពោរពេញដោយមន្តស្នេហ៍​។

ជាងនេះទៅទៀត ការផ្តោតអារម្មណ៍ និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈរបស់ Hinako អំឡុងពេលប្រកួតធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញ និងគួរអោយចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និង អ្នកលេងអ៊ីនធើណែត។

ទន្ទឹមនឹងនេះ រូបថតរបស់ Hinako ទទួលបានការ Like និង Share រាប់លាននៅលើបណ្តាញសង្គម ហើយ អ្នក​ប្រើ​អ៊ីនធើណែត​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ដ៏​ពិសេស​របស់ Hinako។ មតិជាច្រើនបានប្រៀបធៀបសម្រស់របស់ Hinako ទៅនឹង តុក្កតា” ឬ “AI ដ៏ល្អឥតខ្ចោះ”។

លើសពីនេះ មនុស្សជាច្រើន មិនថាអ្នកលេងអ៊ីនធើណែត ក៏បានសម្តែងការកោតសរសើរចំពោះទេពកោសល្យ និងអត្តចរិតរបស់នារីផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង